ថ្ងៃចន្ទ ទី ១៨ ខែធ្នូ ២០១៧

វិធី​ល្អៗ​មួយចំនួន​ជួយ​ឲ្យ​ថ្ម Laptop ប្រើ​បាន​យូរ

2017-03-31 07:41:34     338     រ័ត្ន

សាក​ថ្ម Laptop របស់​កុំព្យូទ័រ​រហូត​ពេញ ១០០ ភាគរយ បន្ទាប់​មក​ដក​ខ្សែភ្លើង​ចេញ​រួច​បើក Laptop ទុក​ចោល​រហូត​ឲ្យ​វា​អស់​ថ្ម បិទ​ដោយ​ខ្លួនឯង ធ្វើ​បែប​នេះ​ចំនួន ២ ឬ​៣ដង មុន​ពេល​យើង​ធ្វើដំណើរ ហើយ​ត្រូវ​យក Laptop ទៅតាម ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ថ្ម​របស់ Laptop រៀន​សាក​ថ្ម​បាន​ត្រឹមត្រូវ និង​រក្សា​ភ្លើង​ឲ្យ​យើង​ប្រើ​បាន​យូរ យើង​គួរ​ធ្វើ​បែប​នេះ​ក្នុង ១​ខែ​ឲ្យបាន​ម្តង ដើម្បី​បង្រៀន​ថ្ម​នោះ​ឲ្យ​សា​កបាន​ពេញលេញ​មិន​មែន​គ្រាន់តែ​សាក​បន្ថែម គឺ​ត្រូវ​សាក​ពី​សូន្យ​រហូត​ពេញ ។ ថ្ម​នឹង​ប្រើ​បាន​យូរ បើ​បានធ្វើ​ដូច្នេះ​រឿយៗ៕

កែសម្រួលដោយ៖ ទុយ ហ៊ួត.VD7NEWS