ថ្ងៃសុក្រ ទី ១៨ ខែសីហា ២០១៧

ពិតជាមិនចង់ជឿ! ស្រូវម្លិះមួយគីឡូគ្រាម១១០០រៀលនៅខេត្តកំពង់ធំ ថោកជាងត្រីជី នៅកំពង់សោម (មានvideoសម្ភាសន៍)

2017-05-26 01:33:47     394     កូននាគខ្មៅ

ខេត្តកំពង់ធំ% ដោយសារស្ថេរភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមិនទៀង ក្រសួងក្រសួងពាក់ពន្ធមិនបានយកចិត្តទុកដាក់ លើផលអនុផលដំណាំកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ ឆ្នាំនេះបានធ្វើធ្វើអោយតម្លៃស្រូវ និងដំណាំផ្សេងទៀតដូចជាស្វាយ ដំឡូងមី៘ មានតម្លៃធ្លាក់ចុះប្រការនេះពលរដ្ឋបានខកចិត្តយ៉ាងខ្លាំង ទៅលើក្រសួង ពាណិជ្ជកម្មសេដ្ឋកិច្ច និងកសិកម្ម ដែលជាឆ្អឹងខ្នង សេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិ ព្រោះពលរដ្ឋកម្ពុជាភាគច្រើនគឺប្រកបរបរកសិកម្ម ចុះបើផល់កសិកម្មដែលបានមកនៅតែធ្លាក់ចុះយ៉ាងនេះតើអោយពួកគាត់សង្ឃឹមអ្វី គួរំលឹកផងដែរថា លុយដែលចំណាយទៅធ្វើស្រែចំការទាំងនោះពលរដ្ឋ៩០ភាគរយគឺបានខ្ចីលុយពីមីក្រូហិរិញ្ញវត្ថុ ឬ ជាប្រាក់កម្ចីពីធនាគារ ចុះបើផលដំណាំបានមកមានតម្លៃធ្លាក់ចុះមិនខ្ចីឡើងដោយសារតែឈ្មួញធំៗ ជាអ្នកក្រឡុកតាមចិត្តយ៉ាងនេះ តើក្រសួងពាក់ព័ន្ធគួរតែបណ្តែតបណ្តោយទៅទៀតឬយ៉ាងណា? ក្នុងឆ្នាំ២០១៧តទៅ។ជាក់ស្តែខណៈពេលនេះលោកពូម្នាក់ឈ្មោះ តាន់ ហាវ បានអោយគេហៈទំព័រព័ត៌មានVD7NEWS យើងជួយផ្សព្វផ្សាយ ស្វែងរកអតិថិជន អោយទិញស្រូវរបស់គាត់ដែលកំពង់ស្តុបទុកក្នុងឃ្លាំងជាង៦០០តោន ជាប្រភេទស្រូវម្លិះក្នុងតម្លៃតែ១១០០រៀល ហើយនិងស្រូវចំរុះមួយចំនួនទៀត លោកបន្តរថា បើមានឈ្មួញចង់ទិញច្រើនទៀតលោកក៏មានមិត្តភក្រ័លោកផ្សេងមានស្រូវលក់ដូចគ្នានេះដែរ

សូមស្តាប់បទសម្ភាសន៍យើងខ្ញុំជាមួយលោក តាន់ ហាវ នូវវីឌីអូខាងក្រោមនេះ។

ទំនាក់ទំនងទូរស័ព្ទ ការិយាល័យនិពន្ធVD7 016697766/077681455លោកតាន់ហាវ ដែលជាម្ចាស់ស្រូវ 089 454 458។រូបភាពនិងអត្ថបទដោយ% កូននាគខ្មៅ