ថ្ងៃសុក្រ ទី ១៨ ខែសីហា ២០១៧

ប្រជាកសិករ​នៅ​ខេត្តព្រះវិហារ កំពុង​ត្អូញត្អែ​ទៅលើ​ទីផ្សារ​សណ្តែកខៀវ ធ្លាក់​ថ្លៃ​យ៉ាងគំហុក (វីដេអូ)

2017-06-14 18:53:31     332     កញ្ញា

ខេត្តព្រះវិហារ ៖ ទឹកដី​នៃ​ខេត្តព្រះវិហារ ជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល ខាង​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ ប្រជាកសិករ​ក្នុង​ខេត្ត​មួយ​នេះ ភាគច្រើន​ប្រកប​រប​កសិកម្ម ធ្វើ​ចំការ​ដោយនៅ​ដើមឆ្នាំ២០១៧នេះ​ដោយសារ​អំណោយផល​ទឹកភ្លៀង​បានចាប់ផ្តើម​ធ្លាក់​តាំងពី​ដើមខែ ៣មក​ម្លេះ​ដែល​ធ្វើអោយ​ពួកគាត់​ងាយស្រួល​ក្នុង​ការងារ​បង្កបង្កើន​ផល​ ក៏​ប៉ុន្តែ​កត្តា​ម្យា​ង​ដែល​នឹង​ធ្វើអោយ​ពួកគាត់​នៅក្នុង​ខេត្តព្រះវិហារ​មានការ​ខកចិត្ត​នោះ ​ទាក់ទង​នឹង​តំលៃ​ទីផ្សារ​ដំណាំ​ដែល​ពួកគាត់​ប្រមូល​ផល់​សណ្តែកខៀវ​បាន​ហើយ​បែ​ជា​បាន​តំលៃថោក​ទៅវិញ ​ក្រុម​ប្រជាពល់រដ្ឋ​ទាំង​នោះបាន​លើកឡើងថា​កាលពី​អំឡុង​ឆ្នាំ២០១៣ រហូតដល់​ឆ្នាំ ២០១៦ គឺ​តំលៃ​សណ្តែកខៀវ​លក់បាន មួយ​គីឡូក្រាម ៣៥០០៛ទៅ៤០០០៛ឯ​ណុះ​តែ​សំរាប់​ឆ្នាំនេះ​តំលៃ​បានតែ ១៥០០៛ទៅ ១៧០០៛ តែប៉ុណ្ណោះ​ហើយ​មិនសូវមាន​អ្នកទិញ​ទៀតផង។

ជុំវិញ​ការធ្លាក់​ថ្លៃ​ដូច្នេះ លោក ពឹង ធី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ ​បានអោយដឹង​ថា​ មូល​ហេតុដែល​បណ្តាលអោយ​មានការ​ធ្លាក់​ថ្លៃ​ ពីព្រោះ​ឆ្នាំនេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំងពេក​ហាល​សណ្តែក​មិនបាន​ស្ងួត​ល្អ​ ហើ​យសណ្តែក​ផ្អួ​រពណ៍​មិនស្អាត ​កត្តា​ម្យ៉ា​ង​ទៀត​លោក​បញ្ជាក់ថា ​ត្បិត​ប្រជាកសិករ​នៅ​ប្រទេសជិតខាង​យើង​ក៏​គេ​ដាំ​បាន​ដូច​យើង​ដែរ​ចំណុច​នេះហើយ ​ដែល​ធ្វើអោយ​ទីផ្សារ​ចង្អៀត​លោក​បានធ្វើការ​ផ្តាំផ្ញើ​ទៅដល់​បងប្អូន​ប្រជាកសិករ​ផងដែរ​ថា បើ​បងប្អូន​ណា​ហាល​អោយបាន​ស្ងួត​ល្អ​ហើយ​ទុក​ចាំ​ដល់​ខែ ៧ ឫ​ចុងខែ ៨ នោះ​នឹង​អាច​លក់បាន​ថ្លៃ​ជាង​នេះ​ជាមិនខាន ៕ ដោយ ម៉ែន សុគន្ធា ព្រះវិហារ​⁠⁠⁠⁠