ថ្ងៃអាទិត្យ ទី ២២ ខែតុលា ២០១៧

ឯកឧត្តម ម៉ម វណ្ណៈ អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​អប់រំ អំពី​ការអនុវត្ត​របប​សន្តិ​សុខ​សង្គមផ្នែក​ថែទាំ​សុខភាព​ ជូន​កម្មករនិយោជិត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ក្រុង​បាវិត

2017-03-07 08:49:54     284     ធីតា

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី៧ខែមីនា​ឆ្នាំ២០១៧នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី សំណេះសំណាល​និង​ផ្សព្វផ្សាយ​អប់រំ​អំពី​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ផ្នែក​ថែទាំ​សុខភាព​ជូន​កម្មករនិយោជិត ប្រមាណ​ជាង២០០០នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ក្រុង​បាវិត​ខេត្តស្វាយរៀង។លោក​ជាវ ប៊ុន​រិ​ទ្ធ ប្រធានការិយាល័យ​គោលនយោបាយ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​មានប្រសាសន៍​ឱ្យដឹងថាៈ​សម្រាប់​ខេត្តស្វាយរៀង​ក្នុង​ឆ្នាំ២០១៦កន្លងទៅ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ប្រជុំ​ផ្សព្វផ្សាយ​ទៅគ្រប់​មុខសញ្ញា បាន​ចំនួន៣៦លើក ដែលមាន​អ្នកចូលរួម​ចំនួន២៦២៨នាក់ ក្នុងនោះ​រួមមាន​ការប្រជុំ​ផ្សព្វផ្សាយ​គោលនយោបាយ​សន្តិសុខ​សង្គម បាន៥លើក​មា ន​កម្មករនិយោជិត​ចូលរួម៥៤១នាក់ ការប្រជុំ​ផ្សព្វផ្សាយ​គោលនយោបាយ​អភិវឌ្ឍ​វិស័យ ការងារ​ចំនួន១៦លើក អ្នកចូលរួម១១៤៣នាក់ និង​ការផ្សព្វផ្សាយ របស់​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍ សម្រាប់​គាំពារ​កម្មករនិយោជិត​ចំនួន១៥លើក មាន​អ្នកបើកបរ​និង​កម្មករនិយោជិត ចូលរួម៩៤៤នាក់។ដោយឡែក​សំរាប់​ឆ្នាំ២០១៧នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នឹង​បន្ត​ពង្រីក​និង​ពង្រឹង​ការអនុវត្ត​ផ្នែក​ហានិភ័យ​ការងារ ដោយ​បន្ត​ជម្រុញ​ការអនុវត្ត​ផែនការ​ថែទាំ​សុខភាព ទាំង​សម្រាប់​កម្មករនិយោជិត និង​មន្ត្រី​សាធារណៈ និង​ខិតខំ​រៀបចំ​ដាក់ឱ្យ​ដំណើរការ​ផ្នែក​សោធន៍​និវត្តន៍​សម្រាប់​កម្មករនិយោជិត​បន្ថែមទៀត។នៅក្នុង​ឱកាស​នោះដែរ​ឯកឧត្តម ម៉ម វ​ណ្ណះ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​មន្ត្រីរាជការ​បុគ្គលិក នៃ​បេឡា​ជាតិ របប​សន្តិសុខ​សង្គម​និង​ក្រសួង​ស្ថាប័ន អង្គភាព​ដៃគូ​អភិវឌ្ឍន៍ ពាក់ព័ន្ធ​ដែល​បាន​ចូលរួមចំណែក ក្នុង​គ្រប់​សកម្មភាព​និង​មាន​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ធ្វើឱ្យ​អង្គភាព​មួយ​នេះ ទទួលបាន​នូវ​លទ្ធផល គួរ​ជាទី​មោទនៈ រហូតមកដល់​ពេលនេះ។ក្រៅពី​ការយកចិត្តទុកដាក់​ចំពោះ​ការធានារ៉ាប់រង របប​សន្តិសុខ​សង្គម​ខាងលើ​រាជរដ្ឋាភិបាល បានសម្រេច តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍ផ្សេងៗទៀត បាន​ចំនួន១៣លើក ជូន​កម្មករនិយោជិត​ផ្នែក វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិតផល ស្បែកជើង ដោយ​កើន​ពី៣០ ដុល្លា​អាមេរិក ក្នុង​ឆ្នាំ១៩៩៧ដល់១៥៣ដុល្លា​អាមេរិក​ក្នុង​ឆ្នាំ២០១៧ ដោយមាន​បូករួម​ទាំង​ប្រាក់រង្វាន់ ប្រាក់​អត្ថប្រយោជន៍ផ្សេងៗ និង​ប្រាក់​អតីតភាព កម្មករ​និ​យ​ជិតម្នាក់ៗទទួលបាន​ប្រាក់​ឈ្នួល​ចាប់ពី១៧០ ដុល្លា​អាមេរិក​ទៅ១៨១ដុល្លារ​អាម​រិ​ក​ក្នុង​ឆ្នាំ២០១៧ នេះ។ឯកឧត្តម ម៉ម វ​ណ្ណះ បាន​មានប្រសាសន៍​បន្តទៀតថា បន្ថែម​លើ​បញ្ហា​ទាំងអស់នេះ កម្មករនិយោជិត​នៃ​សហគ្រាស​គ្រឹះស្ថាន ដែលជា​សមាជិក របស់​បេឡា​ជាតិ របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព ត្រូវ​ទទួលបាន​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ដូច​មានចែង​ក្នុង​ប្រកាស លេខ១០៩ក.ប/ប្រ.ក ចុះ​ថ្ងៃទី១៧ខែមីនា​ឆ្នាំ២០១៦ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​តាវកាលិក​ថែទាំ​សុខភាព ៕  ដោយ វី​រះ​ពៅ ស្វាយរៀង