ថ្ងៃអាទិត្យ ទី ២២ ខែតុលា ២០១៧

វ៉ៅ​វ៉ៅ​!!!មិន​នឹក​ស្មាន​ថា (ស្តៅ) អាចជួយព្យាបាល ទឹកនោមផ្អែម ធ្វើឱ្យអាយុវែង សាច់ចាំ គ្រុនចាញ់ ជួយឲ្យសម្រាន្តលក់ស្រួល ទម្លាក់ព្រូន អៀន និង ព្យាបាលរោគសើស្បែកផងដែរ

2017-03-07 12:31:28     556     រ័ត្ន

ផ្នែកប្រើប្រាស់៖ សំបក ស្លឹក ផ្កា។ការព្យាបាល៖ ទឹកនោមផ្អែម ស្បែកលឿង រោគសើស្បែក គ្រុនចាញ់ គ្រុន ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ អៀន របូសហើម។

របៀបនិងកំរិតប្រើ៖ - ផ្កា និងស្លឹកស្រស់ដាំទឹកផឹកពី ២០០ ទៅ ៤០០ មល ឬម្សៅស្ងួតពី៥ទៅ១០ក្រាម ផឹកសំរាប់ព្យាបាលទឹកនោមផ្អែម។ - ផ្កា និងស្លឹកកំឡោចបុកឲ្យម៉ដ្ឋ លាយទឹកលាបសំរាប់ព្យាបាលរោគសើស្បែក។ - ដាំសំបកផឹកពី ៣០០ ទៅ ៦០០មល សំរាប់ព្យាបាលគ្រុនចាញ់ គ្រុនក្តៅ មូលឈាម។- ម្សៅស្ងួតលាយជាមួយទឹកឃ្មុំក្នុងកំរិត ៤ទៅ៦ក្រាម សំរាប់ព្យាបាលរាកចុកពោះ និងទម្លាក់ព្រូន។ - សំបកបុកកិនឲ្យម៉ត់សំរាប់បំពោកលើរបូស ឬហើម។អត្ថប្រយោជន៍បន្ថែមទៀតរបស់ស្តៅ៖- ជួយឲ្យសម្រាន្តលក់ស្រួល៖ ស្លឹក និងធាង១ក្តាប់ដាក់ទឹកល្មមលិច ដាំពុះ ពិសារកន្លះកែវ១ថ្ងៃ៣ដង។- កែក្អក៖ ឬសស្តៅ១ក្តាប់ ដាក់ទឹកល្មមលិច ដាំពុះ ១០-១៥ នាទីញ៉ាំមុនបាយ ១ថ្ងៃ៣ដង ជាប់គ្នា ៣-៤ ថ្ងៃនឹងជាសះស្បើយ។សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ដកស្រង់​ពី ៖ សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​ ក្រសួងសុខាភិបាល​ មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បូរាណ​កែសម្រួល​ដោយ​ ៖ ទុយ​ ហ៊ួត.VD7