ថ្ងៃសៅរ៍ ទី ១៩ ខែសីហា ២០១៧

អ្នកវិទ្យាសាស្ត្រ​រក ឃើញ​ថា "​ការព្យាបាល​ យក​លំនាំ​តាម​ខ្មោច ឆៅ​" អាចជួយ​ឲ្យ​មនុស្ស ​ក្មេង​ជាង​វ័យ​

2017-03-08 08:51:20     353     អ៊ុងនី

សុខភាព៖ ការបញ្ចូល​ឈាម​យុវជន​អាចជួយ​បញ្ឈប់ ឬ ថែមទាំង​បង្វែរ​ដំណើរ​នៃ​ភាព​ចាស់​បាន ខណៈដែល​ការសិក្សា​ចំនួន​ពីរ បាន​រកឃើញថា សារជាតិ​គីមី​បង្កើត​ចេញពី​ឈាម​របស់​មនុស្ស​វ័យក្មេង​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ ផ្អើល នេះ​បើ​យោងតាម​វេ​ប​សាយ​ថេ​ឡេ​ក្រាប​របស់​អង់គ្លេស​។ ពួក​អ្នកវិទ្យាសាស្ត្រ​ជឿថា វា​ហាក់ដូចជា​រឿង​មួយ​ក្នុង​ប្រលោមលោក​បែប​រន្ធត់​គួរ​ឲ្យ​ភ័យខ្លាច​អ​ញ្ជឹ​ង ប៉ុន្តែ​ការបញ្ចូល​ឈាម​មនុស្ស​វ័យក្មេង​បែបនេះ​ពិតជា​អាចជួយ​ពន្យឺត ដំណើរ​វិវត្តន៍​ទៅរក​ភាព​ចាស់​បាន និង​ថែមទាំង​ជួយ​ព្យាបាល​ជំងឺ Alzheimer (​ឬ​ជំងឺ​ភ្លេចភ្លាំង​) បាន​ទៀតផង​។​តាម​ប្រវត្តិសាស្ត្រ វប្បធម៌​ជាច្រើន​ទូទាំង​សកលលោក​បាន​កោតសរសើ​រ​អំពី​គុណសម្បត្តិ​នៃ​ឈាម​របស់​មនុស្ស​វ័យ ក្មេង​ណាស់ ដោយមាន​ការយក​ក្មេងៗ​ទៅ​បូ​ជាយា​ញ់ និង ការផឹក​ឈាម​អ្នក​ចំបាំង​វ័យក្មេង​ពី​សំណាក់​អ្នកទទួល​ជ័យ ជម្នះ​។ ក៏មាន​ពាក្យ​ចចាមអារ៉ាម​ផងដែរ​ថា មេដឹកនាំ​ផ្តាច់ការ​របស់​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ចាក់​បញ្ចូល​ឈាម​ដោយ​ខ្លួន​លោក​ពី​ស្រី​ក្រមុំ​ព្រហ្មចារី​វ័យក្មេង​ដើម្បី​ពន្យឺតដំណើរ​នៃ​ភាព​ចាស់​ផងដែរ​។ ​ឥឡូវ​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ឈាម​មនុស្ស​វ័យក្មេង​ពិតជា​ជួយ​ឲ្យ​ខួរក្បាល​ដំណើរការ​បានល្អ បង្កើត​សរសៃឈាម​ថ្មី និង ពង្រឹង​ការចងចាំ និង ការរៀនសូត្រ​។​ក្នុងការ​ស្រាវជ្រាវ​ដូចគ្នានេះដែរ ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ហា​វើដ​ក៏បាន​រកឃើញ​ដែរ​ថា "​ប្រូតេអ៊ីន​យុវជន​" ដែល​ធ្វើ​ចលនា​នៅក្នុង​ឈាមមាន​តួនាទី​ជួយ​រក្សា​ខួរក្បាល និង​សាច់ដុំ​នៅ​ក្មេង និង​ខ្លាំងក្លា​។​ ​ប្រូតេអ៊ីន​ដែល​គេ​ស្គាល់​ថា GDF11 មាន​វត្តមាន​ក្នុង​សរសៃឈាម​ក្នុង​បរិមាណ​យ៉ាងច្រើន​នៅពេល​យើង​នៅ​ក្មេង ប៉ុន្តែ​នឹង​ថយចុះ​ច្រើន​នៅពេល​យើង​ចាស់​ទៅ​។​ទោះបីជា​ការរកឃើញ​ទាំងពីរ​នេះ​ត្រូវបាន​ធ្វើឡើង​ចំពោះ​កណ្តុរ​ក្តី ក៏​អ្នកស្រាវជ្រាវ​សង្ឃឹមថានឹង​ចាប់ផ្តើម​ការសាក ល្បង​លើ​មនុស្ស​ក្នុង​រយៈពេល​ពី ២ ទៅ ៣ ឆ្នាំ​ខាងមុខ ក្នុងការ​សិក្សា​ជាច្រើន ដែល​អាច​នឹង​នាំមក​នូវ​ការធ្វើ​ឲ្យ​ប្រ សើរឡើង​យ៉ាង​ឆាប់រហ័ស​សម្រាប់​សុខភាព និង ភាព​មាន​អាយុ​វែង​របស់​មនុស្ស​។​សាស្ត្រាចារ្យ Doug Melton នៃ​មហាវិទ្យាល័យ​កោសិកា និង​ជីវវិទ្យា​កកើតឡើង​វិញ​នៃ​សាកលវិទ្យាល័យ​ហា​វើដ​បាន​និយាយថា "​ការរកឃើញ​នេះ​នឹង​ផ្តល់​ឲ្យ​យើងទាំងអស់គ្នា​នូវ​ក្តីសង្ឃឹម​សម្រាប់​អនាគត​សុខភាព​ដែល​កាន់តែ​ល្អ​។ យើងទាំងអស់គ្នា​ឆ្ងល់​ថា​តើ​ហេតុអ្វី​បានជា​យើង​មាន​កម្លាំង​ខ្លាំងក្លា និង​មាន​បញ្ហា​វាងវៃ​នៅពេល​នៅ​ក្មេង ហើយ​ការ រក ឃើញ​ដ៏​អស្ចារ្យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំងពីរ​នេះ​ពិតជា​ចង្អុល​ទៅរក​ចម្លើយ​អាចទៅរួច​មួយ​"​។​

​លោក​បន្តថា "​ហាក់ដូច​ជាមាន​មន្ទិល​បន្តិចបន្តួច​ដែលថា ប្រូតេអ៊ីន GDF11 មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុងការ​ស្តារ​នូវ​សាច់ដុំ​វ័យ​ចំណាស់ និង មុខងារ​ខួរក្បាល​"​។​កាលពី​ឆ្នាំមុន ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ប្រូតេអ៊ីន​នេះ​អាច​ព្យាបាល​បេះដូង​ខូច​បាន​។ ប៉ុន្តែ​ការសិក្សា​ថ្មី​នេះ​បាន​បង្ហាញថា ការបង្កើន​កំរិត​ប្រូតេអ៊ីន GDF11 ក្នុង​ខ្លួន​កណ្តុ​រវ័យ​ចំណាស់​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​មុខងារ​កោសិកា​ទាំងអស់​ក្នុង​រាងកាយ​៕ ដោយ៖ (អ៊ង​ នី​)