ថ្ងៃចន្ទ ទី ១៨ ខែធ្នូ ២០១៧

ការ​​វិវត្តន៍​របស់​ទារក​ ដែល​ឪ​ពុក​ម្តាយ​គ្រប់​រូប​គួរ​​តែ​ដឹង​...

2017-03-08 08:58:40     625     អ៊ុងនី

-ទារក​គឺ​ជា​​វ័យ​មួយ​ដែល​មិនអាច​ពឹងពាក់​លើ​ខ្លួ​ឯង​បាន​ គេ​ត្រូវ​ការ​ថ្នាក់​ថ្មម​ថែ​ទាំ​ពី​មាតា​បិតា​យ៉ាង​ច្រើន​បំផុត​។​ ភាព​កក់​ក្តៅ​ដែល​គេ​ទទួល​បាន​នៅ​ពេល​នោះ​ វា​បាន​កប់​ទុក​នៅ​ក្នុង​ចិត្ត​របស់​គេ​រយៈ​ពេល​ដ៏​យូរ​ ហើយ​ក៏​ជា​ច្បាប់​ដែល​អាច​ធ្វើ​អោយ​ទារក​ក្លាយ​​ទៅ​ជា​ក្មេងល្អ ​ឬ​អាក្រក់បាន​ដោយ​ងាយ​ដែរ។ទារកមានការ​វិវត្តន៍​បួនយ៉ាង១-លូតលាស់ខាងកម្ពស់ៈ ទម្ងន់​ខ្លួន​កើន​ឡើង​ អវៈយវៈ​មាន​ការ​ធំធាត់​ឡើង​ ហើយ​ការ​ប្រើ​សាច់​ដុំ​ដៃ​ជើង​ និង​បំណែក​រាង​កាយ​ផេ្សងៗ​ក៏​ពូកែ​ខ្លាំង​ឡើង។២-វិវត្តន៍ខាងភាសា​ ឬ​សមេ្លងៈ គឺ​ចាប់​ពី​ការ​ញញឹម​និង​ស្រែក​យំ​ទៅ​ជា​ការ​បន្លឺ​សមេ្លង​អអឺ ហាត់​និយាយ​ពាក្យ​ខ្លី​ៗ​ ដោយ​ការ​ត្រាប់​តាម​ម្តាយ​រហូត​ដល់​គេ​និយាយ​ថា​ពាក្យ​បាន​ច្រើន​មាត់​។៣-ការវិវត្តន៍ខាង​អារម្មណ៍ៈ ពី​ញញឹក​ទៅ​ជា​មនុស្ស​ពូកែ​សងេ្កត​ ពូកែ​និយាយ​ជាមួយ​មនុស្ស​។​ អារម្មណ៍​ជា​ចំណុច​សំខាន់​ណាស់​ដែល​មាតាបិតា​គួរ​តែ​ហឹ្វកហាត់​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ល្អ​មិន​ចេះ​គំរាម​កំហែង​ឲ្យ​តក់​ស្លុត​ជា​ដើម។​ ក្មេង​នឹង​ហាត់​ចាប់​នេះ​ចាប់​នោះ​ ពិនិត្យ​មើល​ ព្រម​ទាំ​ព្យាយាម​ចាំ​មុខ​មនុស្ស​ដែល​ប្លែក​មុខ។​៤-វិវត្តន៍ខាង​សង្គមៈ គេហាត់​ឲ្យ​ចូល​ចុះ​ក្នុង​សង្គម​មនុស្ស​បែ្លក​មុខ​ ហាត់​ចាត់​នេះ​ចាប់​នោះ​ញាត់​ចូល​ទៅ​ក្នុង​មាត់​។​ អ្នក​គួរ​ឲ្យ​រង្វាន់​នៅ​ពេល​ដែល​គេ​ធ្វើ​បាន​ល្អ​ត្រឹមត្រូវ។​ គួរ​ហាម​បា្រម​នៅ​ពេល​ដែល​គេ​មាន​ចរិត​រឹងរូស​ចចេស។​ ទារក​ដែល​មាន​ភាព​កក់ក្តៅ​ គេ​មាន​អារម្មណ៍​ជាង​គេ​ដែល​កំពា្រ​ដែល​តែលតោល។​ កេ្មង​ដែល​គ្មាន​ការ​យក​ចិត្តទុកដាក់​ពី​មាតាបិតា​ គេ​មាន​ឬកពារ​ស្រពាប់​ស្រពោន​ និង​មិន​ចេះ​លេង​សើច​ព្រម​ទាំង​ខ្លាច​មនុស្ស​ទៀតផង។​

ការ​ជួយ​ផ្តួច​ផ្តើម​នៃ​ការ​វិវត្តន៍​របស់​ទារក​ ត្រូវ​ផ្តល់​អាហារ​ដែល​ជា​ប្រយោជន៍​ ហឹ្វកហាត់​ឲ្យ​គេ​មាន​ទេពកោសល្យ​ក្នុងការ​ប្រើ​ដៃ​ជើង​និង​ហាត់​បា្រណ​ជា​ដើម៕ ដោយ៖ (អ៊ង​ នី​)