ថ្ងៃអាទិត្យ ទី ២២ ខែតុលា ២០១៧

ចូរ​ធ្វើ​រឿង​០៧​យ៉ាង​នេះ​ ដើម្បី​ឲ្យ​វ័យ​របស់​អ្នក​​​ចម្រើន​ទៅ​មុខ​​ល្អ​

2017-03-08 09:33:06     336     អ៊ុងនី

បើ​និយាយ​ពី​ការ​រស់នៅ​ទៅមុខ​ដោយ​សមសួន ការ​ធ្វើ​លំហាត់​ប្រាណ របប​អាហារ​ និង​ឥរិយាបថ​​រស់​នៅ​ គឺ​មាន​សារៈសំខាន់​ដូច​គ្នា​នឹង​ថាមពល​សម្រាប់​រាងកាយ​។ ជា​ការ​ពិត​ នៅ​ពេល​ដែល​វ័យ​កាន់​តែ​ចាស់​ នោះ​វា​នឹង​មាន​ឥទ្ធិពល​លើ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាង​កាយ​រួម​ទាំង​​ សក់​ ស្បែក​ បេះដូង​ សាច់ដុំ និង​​ផ្នែក​ជា​ច្រើន​ទៀត។ ទោះ​ជា​យ៉ាង​ណា​ អ្នក​អាច​ចម្រើន​វ័យ​ទៅ​មុខ​បាន​ដោយ​ល្អ​ ដោយ​ការ​អនុវត្ត​ទម្លាប់​ប្រចាំ​ថ្ងៃ​ខាង​ក្រោម៖១. រក្សា​ឥរិយាបថ​វិជ្ជមាន​ចំពោះ​ខ្លួន​ឯង​នៅ​ពេល​​អ្នក​មាន​វ័យ​កាន់​តែ​ចាស់​ អ្នក​ត្រូវ​មាន​លក្ខណៈ​ជា​ខ្លួន​ឯង​កាន់​តែ​ច្រើន​។ អ្នក​ត្រូវ​មាន​គំនិត​ជា​វិជ្ជមាន​ចំពោះ​ការ​ចម្រើន​វ័យ​ទៅ​មុខ​របស់​ខ្លួន ដោយ​មិន​ត្រូវ​គិត​ថា​អ្នក​កាន់​តែ​ចាស់​ កាន់​តែ​គ្មាន​សមត្ថភាព​ និង​ឥត​ប្រយោជន៍​នោះ​ទេ​។២. ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​អ្នក​បរិភោគ​សារធាតុ​ចិញ្ចឹម​រាងកាយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រីក​លូតលាស់​នៃ​រូបរាង​កាយ។ សារធាតុ​នៅ​ក្នុង​ផ្លែឈើ​ស្រស់​ បន្លែ​ គ្រាប់​ធញ្ញជាតិ​ និង​ប្រូតេអ៊ីន​គឺ​ល្អ​បំផុត​សម្រាប់​សុខភាព។ ការ​បរិភោគ​ត្រី​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ និង​ការ​កាត់​បន្ថយ​ជាតិ​អំបិល ក៏​អាច​ជួយ​​ដល់​ការ​ចម្រើន​វ័យ​ដោយ​សុខភាព​ល្អ​ ដោយ​ការពារ​ជំងឺ​បេះដូង​ ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ និង​ការ​ស្លាប់​មុន​អាយុ​។ ផ្ទុយ​ទៅ​វិញ​ សារធាតុ​​ស្ករ​​ អាហារ​ដែល​មាន​សារធាតុ​កាបូអ៊ីដ្រាត​ខ្ពស់​ និង​សារធាតុ​ខ្លាញ់​ អាច​បង្កើន​ល្បឿន​នៃ​ការ​វិវត្តន៍​ទៅ​រក​ភាព​ចាស់។៣. ប្រុង​ប្រយ័ត្ន​ចំពោះ​បរិមាណ​​នៃ​ការ​បរិភោគ​​​​​​​​​​​​​​​​​ការ​បរិភោគ​ច្រើន​ជ្រុល​នឹង​នាំ​ឲ្យ​​ជីវិត​រស់នៅ​បាន​ខ្លី​ ជំងឺ​សរសៃ​ឈាម​បេះដូង​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។​ ដូចនេះ​ដើម្បី​រស់នៅ​ដោយ​ល្អ និង​អាយុ​វែង​អ្នក​ត្រូវ​បរិភោគ​អោយ​មាន​តុល្យភាព​រវាង​បន្លែ ផ្លែ​ឈើ​ ធញ្ញជាតិ​ និង​ប្រូតេអ៊ីន​។៤. ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​​​​​​​​ កាល​ណា​វ័យ​កាន់​តែ​ទៅមុខ​ នោះ​សាច់ដុំ​កាន់​តែ​ចុះ​ខ្សោយ ដូចនេះ​ការ​ធ្វើ​លំហាត់​ប្រាណ​នឹង​ជួយ​ឲ្យ​បង្កើន​សាច់ដុំ​ ព្រម​ទាំង​រឹងមាំ។ រាងកាយ​មាំមួន​សុខភាព​ល្អ​ដូចនេះ​ នឹង​ជួយ​កាត់​បន្ថយ​ការ​ចុះ​ខ្សោយ​ការ​ចងចាំ​តាម​វ័យ​។៥. មាន​ទំនាក់ទំនង​ក្នុង​សង្គមមិត្តភក្តិ​​ និង​សាច់ញាតិ​អាច​ជួយ​ឲ្យ​អ្នក​រស់នៅ​បាន​យូរ​។ អ្នក​ដែល​មាន​ទំនាក់ទំនង​ក្នុង​សង្គម​ល្អ មាន​ឱកាស​រស់នៅ​បាន​យូរ​ជាង​អ្នក​មិន​សូវ​មាន​ទំនាក់ទំនង​​៥០​ភាគរយ​។៦. ការពារ​ស្បែក​ពី​កម្តៅ​ថ្ងៃការ​ស្ថិត​នៅ​ក្រោម​កម្តៅ​ថ្ងៃ​យូរ​ពេក​ អាច​បណ្តាល​ឲ្យ​ស្បែក​ជ្រួញ​ និង​កើត​មហារីក​ទៀត​ផង​។ ដូចនេះ​ អ្នក​គួរ​ការពារ​ស្បែក​របស់​អ្នក​ដោយ​ប្រើ​ក្រែម​ការពារ​ បើ​អ្នក​មិន​អាច​ជៀស​វាង​​ស្ថិត​នៅ​ក្រោម​កម្តៅ​ថ្ងៃ​យូរ​បាន​។៧. គេង​ឲ្យ​បាន​គ្រប់គ្រាន់ការ​គេង​មិន​បាន​គ្រប់គ្រាន់​អាច​នាំ​ឲ្យ​មាន​ជំងឺ​ធាត់​ខ្លាំង​ ជំងឺ​បេះដូង​ និង​ជំងឺ​ទឹកនោម​ផ្អែម។ ការ​គេង​ថ្ងៃ​បន្តិច​ក៏​អាច​បង្កើន​ការ​ចងចាំ​ និង​ទូទាត់​ចំពោះ​ការ​ខកខាន​គេង​ពេល​យប់​។ ការ​គេង​មិន​បាន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​មុខងារ​របស់​ខួរក្បាល​ និង​បង្កើន​ល្បឿន​នៃ​ភាព​ចាស់​៕​ ដោយ៖ (អ៊ង​ នី​)