ថ្ងៃអាទិត្យ ទី ២២ ខែតុលា ២០១៧

ស្ត្រី​គួរតែ​មើល​ ព្រោះជា​រឿងចាំបាច់​ (វិធី​ការ​ពារ និង​កែ​បញ្ហា​បែក​សង្វារ​ពោះ)

2017-03-23 06:14:32     885     អ៊ុងនី

មូលហេតុក្បាលពោះបែកសង្វារ មកពីស្បែកបរិវេណនោះ រីកមាឌ (យឺត)ខ្លាំង ទាំងក្នុងសភាពធម្មតា និងដោយការកើតជំងឺ ដូចជាស្ត្រីមានគភ៌ ស្ត្រីបំបៅដោះកូន អ្នកដែលធាត់លឿនពេក វ័យជំទង់ (ចន្លោះពីអាយុ ៩ទៅ ១៣ឆ្នាំ) មានបម្រែបម្រួល នៃការរីកធំធាត់យ៉ាងឆាប់រហ័ស កើតជំងឺទឹកនោមផ្អែម ការប្រើប្រាស់ថ្នាំដែលមានធាតុផ្សំ របស់ស្តេរ៉ូអ៊ីដ (Steroid) យូរពេក និងអ្នកកើតជំងឺ Cushing”s និង Marfan Syndromes ។ចំពោះស្ត្រីមានគត៌ អាចការពារការបែកសង្វាពោះ ដោយលាបឡេ ថែស្បែកជាប្រចាំ នៅបរិវេណក្បាលពោះ តាំងពីទើបមានគភ៌ ។ចំណែកអ្នកធាត់វិញ នៅពេលសម្រកទម្ងន់ សង្វាពោះ ក៏ចុះថយទៅតាមនោះដែរ ។ប្រការសំខាន់ មិនគួរប្រើថ្នាំស្តេរ៉ូអ៊ីដ ញឹកញាប់ បន្តបន្ទាប់គ្នា យូរពេកឡើយ ហើយក៏ត្រូវស្ថិតក្រោមការថែទាំ ព្យាបាលពីគ្រូពេទ្យផងដែរ ទើបមានសុវត្តិភាព ។

ការថែទាំ ដើម្បីកែបញ្ហាបែកសង្វាពោះ គួរប្រើថ្នាំសម្រាប់លាប ដែលផ្សំឡើងដោយអាស៊ីដវីតាមីន A ដូចជា Tretinoin អាចជួយអោយអាការ ប្រសើរឡើង និងត្រូវទទួលទានអាហារ អោយបានគ្រប់ទាំង៥ក្រុម ហាត់ប្រាណ អោយបានជាប់ជាប្រចាំ ទើបសុខភាពរាងកាយបានល្អ មាំមួន ពិសេស ត្រូវលាបឡេបំប៉នស្បែកជាប្រចាំ៕ ដោយ៖ ទុយ (ហួត)