ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

មិននឹកស្មានថា​ដើម​ទឹកដោះគោ​ និងផ្លែ​ទឹកដោះគោមាន​អត្ថប្រយោជន៍​ច្រើនដល់ថ្នាក់ហ្នឹងសោះ..!!!

2017-04-07 08:42:12     770     រ័ត្ន

សុខភាព៖ ជាច្រើន​ឆ្នាំ​មកហើយដែល​មនុស្ស​ជាច្រើនចូលចិត្ត​ទិញ​ផ្លែទឹកដោះគោ ​គ្រាន់តែយកមកបរិភោគជាចំណី​បន្ទាប់បន្សំ​តែប៉ុណ្ណោះ តែ​អ្នកទាំងនោះ​​មិនទាន់​ដឹង​ពី​អត្ថប្រយោជន៍​របស់​ដើមទឹកដោះគោ និង ផ្លែ​ទឹកដោះគោ​​យ៉ាង​ណានោះទេ។សារធាតុចិញ្ចឹម​ខ្ពស់​ដែល​បាន​ពីផ្លែទឹកដោះគោ​មានដូចជា ៖ កាល់ស្យូម ១៤.៦៥មីលីក្រាម, ផូស្វ័រិច ៧៣.២៣ មីលីក្រាម, ប៉ូតាស្យូម ៦៧.២មីលីក្រាម, ម៉ាញ៉េស្យូម ៣.៣មីលីក្រាម, ជាតិដែក ២.៣៣មីលីក្រាម, ទឹក ៧៣.២៣ មីលីក្រាម,ប្រូតេអ៊ីន២.៣៣មីលីក្រាម, ជាតិសរសៃធម្មជាតិ ៣.៣មីលីក្រាម, ថាមពល ៦៧.២មីលីក្រាម, កាបូហៃដ្រាត ១៤.៦៥មីលីក្រាម,វីតាមីន C ១៤.៥មីលីក្រាម បន្ថែមទៀតដោយឡែក​មានវីតាមីន A, B1, B2, B3 ជាពិសេស​កាបូហៃដ្រាត, កាល់ស្យូម, អាស៊ីតប្រេងម៉ាឡិច​នៅ​ក្នុង​ផ្លែទឹកដោះគាអាចជួយប្រឆាំង​នឹងមេរោគបាន…។សាច់ផ្លែទឹកដោះគោ​ត្រូវ​បានគេយក​មកធ្វើ​ជាបង្អែម ផ្លែទឹក​ដោះគោ​មានរសជាតិផ្អែម ហើយអាច​ទទួលទាន​ទាំងស្រស់ ឬត្រជាក់ៗ (ក្នុងកំរិត១០-១៥អង្សាសេ)។ស្លឹកទឹកដោះគោ៖ ​ត្រូវ​បានគេយក​ទៅធ្វើជា​តែ នៅតាម​តំបន់មួយ​ចំនួន ហើយវា​ត្រូវបាន​គេចាត់ទុក​ថា អាច​មានប្រសិទ្ធិភាព​ប្រឆាំងនឹង​ជំងឺទឹក​នោមផ្អែមនិង​រោគឈឺ​សន្លាក់ឆ្អឹង។សំបក​ដើមទឹកដោះគោ​៖ មាន​ផ្ទុកនូវសារ​ធាតុចិញ្ចឹម​ជាច្រើននិង​អាចជួយព្យាបាល​ជំងឺបាន​យ៉ាងមាន​ប្រសិទ្ធិភាព សំបក​ដើមទឹកដោះគោ​ត្រូវ​បានគេយក​ទៅដាំទឹកផឹកដើម្បី​ព្យាបាល​ជំងឺក្អក និង ផ្តល់ជាតិទឹក, ជំនួយសរសៃ នេះជា​អាហារ​ដែលល្អបំផុតសម្រាប់​អ្នកធាត់។មនុស្ស​ជាច្រើនគិត​ថា ផ្លែ​ទឹកដោះ​គោមាន​រសជាតិផ្អែម​នឹងធ្វើឲ្យពួកគេធាត់ ប៉ុន្តែ​មិនមែន​ដូច្នោះ​ឡើយ ផ្លែទឹកដោះគោ​មាន​ផ្ទុកនូវ​ជាតិទឹក និង​ជាតិសរសៃជា​ច្រើន​ក៏អាចធ្វើ​ឲ្យ​អ្នក​ញ៉ាំឆ្អែត,ធ្វើឲ្យអ្នក​មានរាង​ស្លីមស្អាត មិន​ឆាប់​ឡើងទម្ងន់។ផ្លែទឹកដោះគោ​ផ្តល់​នូវសារធាតុកាបូហៃដ្រាត​ដល់រាងកាយ ថាមពល​ដែលទទួល​បានពីសារធាតុ​កាបូហៃដ្រាតមាន ៦០% កង្វះ​សារធាតុនេះ អាច​នាំឲ្យខួចកោសិ​កាប្រសៃប្រសាទ។ដូច្នេះក្រៅ​ពីទទួល​បានសារ​ធាតុកាបូហៃដ្រាត​ពីអាហារ, ផ្លែឈើនេះ​ក៏មាន​ភាពចាំបាច់​សម្រាប់​សុខភាព​រាងកាយនិងជួយ​សម្រួល​ដល់ក្រពះពោះវៀន​ផងដែរ។ផ្លែទឹកដោះគោ​ផ្តល់​នូវជាតិកាល់ស្យូម, ជាតិដែក និងជំនួយ​ដល់គភ៌នៅក្នុងផ្លែទឹកដោះគោ​មានផ្ទុក​នូវកាល់ស្យូម,ផូស្វ័ររិច, ជាតិដែកនិងម៉ាញ៉េស្យូម​ជាច្រើនដែល​ជាសមាសធាតុ​សំខាន់ៗជំនួយ​ដល់ស្ត្រីមាន​ផ្ទៃពោះ និងឲ្យគភ៌​លូតលាស់​បានល្អ។

ស្ត្រីមានផ្ទៃពោះគួរតែ​ទទួលទានផ្លែទឹកដោះ​គោឲ្យ​បានពី ១គីឡូទៅ ២គីឡូជាប្រចាំ ដើម្បីផ្តល់​សារធាតុចិញ្ចឹម ថែមទាំង ជួយការពារការ​ខ្វះឈាម, ធ្វើឲ្យ​កូនក្រិន ផ្លែទឹកដោះគោ​អាចជួយ​សម្រកទម្ងន់អាហារនេះ​ពិតជាសក្តិសម​ចំពោះអ្នក​ដែលមិនចង់​ឡើងទម្ងន់ ផ្លែទឹកដោះ​គោជំនួយ​ដល់ឆ្អឹងមនុស្សជាច្រើនមាន​ការពេញនិយម​នឹងផ្លែឈើនេះ ជាពិសេសស្ត្រីមាន​ផ្ទៃពោះ ផ្លែទឹកដោះគោ​មានផ្ទុក​នូវជាតិកាល់ស្យូម ១០% វាមិនត្រឹមតែ​ជួយឲ្យឆ្អឹង​រឹងមាំ​ប៉ុណ្ណោះទេ តែវា​ក៏អាច​ជួយការពារ​ភាព​ធាត់ផងដែរ៕ កែសម្រួលដោយ៖ ទុយ ហ៊ួត