ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

តើ​ផ្លែ​មៀន ល្អ​ចំពោះ​សុខភាព ​ដូចម្ដេចខ្លះ​?

2 weeks ago     99     ទុយ​ ហ៊ួត​

សុខភាព៖ ផ្លែ​មៀនគឺជា​ផ្លែឈើ​មួយ​ប្រភេទដែលមាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​។ ផ្លែ​មៀន ផ្តល់​អត្ថប្រយោជន៍​ដូចជា៖
- អត្ថប្រយោជន៍​មួយ ដែល​អ្នក​នឹកស្មាន​មិន​ដល់​នោះ​គឺ វា​អាចធ្វើឱ្យ​អ្នក មាន​អារម្មណ៍​ស្ងប់ ថែមទាំង​អាចធ្វើឱ្យ​ឈាម និង​បេះដូង​របស់​អ្នក ដើរ​បានល្អ​។​

- នៅពេលដែល​អ្នក​ឈឺក្បាល ឬ​វិលមុខ អ្នក​អាចយ​កសាច់​ផ្លែ​មៀន ទៅ​ដាំទឹក​ចំនួន ២០​នាទី ហើយ​ទុកឱ្យ​ត្រជាក់​ទើប​ផឹក នោះ​អ្នក​នឹងមាន​អារម្មណ៍​ស្រស់ស្រាយ ជាមិនខាន​។​

- ប្រសិនបើ​អ្នក​តែងតែ​ប្រើ​ខួរក្បាល​ច្រើន ហើយ​តែងតែ​ចូល​គេង​យប់​ជ្រៅ ឬ​ធ្វើការ​ច្រើន បណ្តាលឱ្យ​នឿយហត់ អ្នក​អាច​បរិភោគ​ផ្លែ​មៀនបាន ព្រោះ​វា​ជួយ​ខួរក្បាល​អ្នក ឱ្យ​ភ្លឺស្វាង​បាន​។​

- បើ​អ្នក​គេង​មិន​លក់ ជា​រៀងរាល់​យប់ ឬ​ម្ញូ​ប​ភ្នែក​ខ្លាំង អ្នក​អាច​បរិភោគ​ផ្លែ​មៀន ព្រោះ​វា​នឹងធ្វើ​ឱ្យ​អ្នក​គេង​លក់​ស្រួល និង​មាន​ភ្នែក​រាង​ភ្លឺ​ជាងមុន​៕