ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

បើចង់អោយ​ កូន​សម្លាញ់​របស់​អ្នក​ មានសុខភាព​ល្អបំផុត​នោះ​ ចូលអាន​ពីការ​ណែនាំ​ខាង​ក្រោម​៖

2 weeks ago     97     ទុយ​ ហ៊ួត​

សុខភាព៖ ដោយយោង​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បានអោយដឹងថា ទារក និង​កុមារ​តូចៗ​ដែល​បាន​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព អាចមាន​IQ ខ្ពស់​ជាង​កុមារ​ដែល​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​តិច​។​

អ្នកស្រាវជ្រាវ​ដែល​មកពី​សាកលវិទ្យាល័យ Adelaide ក្នុង​ប្រទេស​អូស្ត្រាលី​បាន​រកឃើញថា​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​អាច​ផ្តល់​អត្ថប្រយោជន៍​លើ IQ របស់​កុមារ​។​

លី​សា ស្មី​ត​ធឺ​រ​(Lisa Smithers) ជា​អ្នកស្រាវជ្រាវ​ខាង​ផ្នែក​សុខភាព​សាធារណៈ​នៅ​សាកលវិទ្យាល័យ​Adelaide បាន​និយាយថា អាហារ​ផ្តល់​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​ការវិវត្ត​នៃ​ជាលិកា​ខួរក្បាល​ក្នុងអំឡុងពេល​២​ឆ្នាំ​ដំបូង​នៃ​ជីវិត និង​គោលបំនង​នៃ​ការស្រាវជ្រាវ​នេះ​គឺ​ដើម្បី​មើល​ពី​ឥទ្ធិពល​អ្វី​ខ្លះ​ដែល​ចំណីអាហារ​នឹង​ផ្តល់​នូវ IQ ដល់​កុមារ​នោះ​។​

ស្មី​ត​ធឺរ​បាន​និយាយថា នៅពេល​ដែល​ភាព​ខុសប្លែកគ្នា​នៅក្នុង IQ មិនធំ​យ៉ាងណាក៏ដោយ​, ប៉ុន្តែ​ការស្រាវជ្រាវ​នេះ​ផ្តល់​អោយ​មាន​ភស្តុតាង​យ៉ាងសំខាន់​បំផុត​ដើម្បី​កំណត់​ដែល​គម្រូ​នៃ​ចំណីអាហារ​ពី​៦ ទៅ​២៤​ខែ​មាន​បរិមាណ​តិច​ប៉ុន្តែ​ត្រូវបាន​បង្ហាញ​ពី​ឥទ្ធិពល​ទៅលើ IQ ក្នុង​អាយុ​៨​ឆ្នាំ​។ វា​ជា​រឿង​សំខាន់​ដែល​យើង​ពិចារណា​ទៅលើ​ការប៉ះពាល់​រយៈពេល​យូរ​នៃ​អាហារ​ដែល​យើង​ផ្តល់​អោយ​កុមារ​។​

ចំពោះ​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត European Journal of Epidemiology, អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​ទម្លាប់​នៃ​ការ​ញ៉ាំ​ចំណីអាហារ​លើ​កុមារ​ជាង​៧.០០០​នាក់​។ ចំណីអាហារ​របស់​កុមារ​ត្រូវបាន​គេ​ប៉ាន់ស្មាន​នៅពេលដែល​ពួកគេ​អាយុ​៦​ខែ​, ១៥​ខែ និង​២​ឆ្នាំ​។ ការវិភាគ​បាន​រាប់​បញ្ចូល​ទៅ​លើ​អាហារ​ដែល​ត្រូវបាន​ចម្អិន​នៅក្នុង​ផ្ទះ​ដែល​ពួកគេ​បាន​ញ៉ាំ​, ការ​បៅ​ទឹកដោះ​ម្តាយ និង​អាហារ​ផ្សេងទៀត​។​

ស្មី​ត​ធឺរ​បាន​សម្គាល់​ឃើញថា យើង​បាន​រកឃើញថា កុមារ​ដែល​បាន​បៅ​ទឹកដោះ​រហូតដល់​អាយុ​៦​ខែ និង​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​ជា​ទៀងទាត់​រួម​មាន​បន្លែ​, ផ្លែឈើ​ជា​ដើម​ដល់​អាយុ​១៥​ខែ និង​២៤​ខែ​នោះ​, មាន​ការកើនឡើង IQ បាន​២​ពិន្ទុ​នៅពេលដែល​ពួកគេ​អាយុ​៨​ឆ្នាំ​។ កុមារ​ដែល​បាន​ញ៉ាំ​ជា​ទៀងទាត់​នៃ​នំប៊ី​ស​ស្តឹក​, សូកូឡា​, បង្អែម​, ភេសជ្ជៈ និង​ដំឡូង​ក្នុងអំឡុងពេល​២​ឆ្នាំ​ដំបូង​នៃ​ជីវិត​មាន​IQ ខ្ពស់ជាង​២​ពិន្ទុ​ផងដែរ​ប៉ុន្តែ​មិន​ទាន់​ដល់​អាយុ ៨​ឆ្នាំ​នោះ​ទេ​។​

អ្នកស្រាវជ្រាវ​បានចង្អុលបង្ហាញ​ថា អាហារ​កំប៉ុង​ចំពោះ​កុមារ​មាន​ការប៉ះពាល់​អវិជ្ជមាន​លើ IQ របស់​ពួកគេ​នៅពេលដែល​ត្រូវបាន​អោយ​នូវ​អាយុ​៦​ខែ​នោះ ប៉ុន្តែ​អាហារ​របៀបនេះ​ផ្តល់​ផល​ល្អ​ដល់ IQ នៅពេល​ដែល​ត្រូវ​បាន​អោយ​ញ៉ាំ​នៅពេលដែល​ពួកគេ​មាន​អាយុ​២​ឆ្នាំ​។​

ការស្រាវជ្រាវ​បាន​សរុប​ថា អាហារ​ដែល​ផ្តល់​សុខភាព​គឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​កុមារ​អំឡុង​ពេល​អាយុ​នៃ​ការលូតលាស់​នោះ​។​ កត្តា​ដទៃទៀត​ក៏​អាច​មាន​ឥទ្ធិពល​ទៅលើ IQ ផងដែរ​៕