ថ្ងៃសុក្រ ទី ១៨ ខែសីហា ២០១៧

មេ​ជីវិត​ឈ្មោល អ្នកដែលលឿនជាងគេ អាចជាកូនរបស់អ្នក

2017-07-04 17:27:41     205     រ័ត្ន

សុខភាព៖ បុរសដែល​ឈាន​ដល់​ពេញវ័យ នឹង​ផលិត​មេ​ជីវិត​ឈ្មោល​រាប់​លាន​កោសិកា ជា​រៀងរាល់ថ្ងៃ​។ មេ​ជីវិត​ឈ្មោល​នី​មួយៗ គឺ​តូច ដែល​មាន​ប្រវែង ០,០៥ មី​លី​ម៉ែត្រ​។ មេ​ជីវិត​ឈ្មោល វិវត្ត​នៅក្នុង​ពងស្វាស ក្នុង​ប្រព័ន្ធ​នៃ​បំពង់​តូច​មួយ ដែល​ត្រូវបាន​គេ​ហៅថា Seminiferous Tubules​។ នៅ​ពេល​កើត បំពង់​នេះ មាន​កោសិកា​សាមញ្ញ ប៉ុន្តែ អំឡុង​ពេល​ពេញវ័យ អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន និង​អ័រម៉ូន​ដទៃទៀត បណ្តាល​អោយ​កោសិកា​នេះ បម្លែង​ទៅ​ជា​កោសិកាមេ​ជីវិត​ឈ្មោល​។

កោសិកា​បាន​ចែក​ខ្លួន និង​ប្រែប្រួល រហូត​ដល់​ពួកគេ​មាន​ក្បាល និង​កន្ទុយ​ខ្លី​។ ក្បាល​មាន​ហ្សែ​ន​។ មេ​ជីវិត​ឈ្មោល ប្រើ​កន្ទុយ​របស់​វា ដើម្បី​ជម្រុញ​ខ្លួន​វា ទៅក្នុង​បំពង់អេ​ពី​ឌីឌីម ដែល​ពួក​វា​បំពេញ នូវ​ការលូតលាស់​របស់​វា​។ វា​ត្រូវ​ចំណាយពេល​ប្រហែល ៤  ទៅ ៦ សប្តាហ៍ ដើម្បី​ធ្វើ​ដំណើរ​ក្នុង​បំពង់​នេះ​។​ ​បន្ទាប់មក មេ​ជីវិត​ឈ្មោល​ធ្វើ​ចលនា​ទៅកាន់ បំពង់​នៃ​មេ​ជីវិត​ឈ្មោល​។ Seminal Vesicle និង​ក្រពេញប្រូ​ស្តាត ផលិត​ជាតិ​ទឹក​ស ដែល​ត្រូវបាន​គេ​ហៅថា ទឹក​សេ​មីណា​ល់ ដែល​លាយ​ជាមួយ​នឹង​មេ​ជីវិត​ឈ្មោល ដើម្បី​បង្កើតបានជា​ទឹកកាម​។ លិង្គ ក្លាយ​ជា​រឹង នៅពេល​ដែល​បុរស​មាន​អារម្មណ៍​ផ្លូវភេទ​។ ជាលិកា​នៅ​នឹង​លិង្គ បំពេញ​ទៅ​ដោយ​ឈាម និង​វា​ក្លាយ​ជា​រឹង​។ ភាព​រឹង​នៃ​លិង្គ​នេះ ធ្វើអោយ​ងាយស្រួល ក្នុងការ​ស៊ក​បញ្ចូល​ចូលទៅក្នុង​ទ្វារមាស​របស់​ស្ត្រី អំឡុង​ពេល​រួម​មាន​ការ​រួមភេទ​។ នៅពេល​ដែល​លិង្គ​រឹង​ត្រូវបាន​ភ្ញោ​ច សាច់ដុំ​ជុំវិញ​ប្រដាប់​ភេទ​កន្ត្រាក់ និង​បង្ខំ​អោយ​ទឹកកាម ចេញ​តាម​រយៈ​បំពង់​បង្ហូរ​នោម​។ គ្រប់​ពេល​ដែល​បុរស​បញ្ចេញ​ទឹកកាម វា​អាច​មាន​ប្រហែលជា ៥០០ លាន​មេ​ជីវិត​ឈ្មោល​។​ ​នៅពេល​ដែល​បុរស​បញ្ចេញ​ទឹកកាម អំឡុង​ពេល​រួមភេទ ទឹកកាម ត្រូវបាន​ចូល​ទៅក្នុង​ទ្វារមាស​របស់​ស្ត្រី​។ ពី​ទ្វារមាស មេ​ជីវិត​ឈ្មោល ត្រូវ​ធ្វើដំណើរ​ឡើង​ទៅលើ​ឆ្លងកាត់​មាត់ស្បូន និង​ធ្វើ​ដំណើរ​តាម​ស្បូន ដោយ​ការជួយ​ពី​ការ​កន្ត្រាក់​របស់​ស្បូន​ផ្ទាល់​។

ប្រសិនបើ​ពង​ស៊ុត​ទុំ គឺ​ស្ថិតនៅក្នុង​បំពង់​ដៃ​ស្បូន​របស់​ស្ត្រី​នោះ មេ​ជីវិត​ឈ្មោល​តែ​មួយ​ប៉ុណ្ណោះ អាច​ចូល​ទៅក្នុង​ពង​ស៊ុត​នោះ ហើយ​ការបង្ក​កំណើត​ក៏​កើតមានឡើង​។​ ​ពង​ស៊ុត ដែល​ត្រូវ​បាន​បង្ក​កំណើត ត្រូវបាន​គេ​ហៅថា ស៊ី​ហ្គូត និង​មាន ៤៦ ក្រូម៉ូសូម ដែល​ពាក់កណ្តាល​ជារ​បស់ពង​ស៊ុត និង​ពាក់កណ្តាល​ទៀត ជា​របស់​មេ​ជីវិត​ឈ្មោល​។ ហ្សែ​ន​ដែល​បាន​ពី​បុរស និង​ស្ត្រី បាន​លាយ​បញ្ចូល​គ្នា ដូចនេះ បុគ្គល​ថ្មី​អាច​ត្រូវបាន​បង្កើតឡើង​។ ស៊ី​ហ្គូត បែងចែក​ម្តង​ហើយ​ម្តងទៀត នៅពេល​ដែល​វា​លូតលាស់​នៅក្នុង​ស្បូន​របស់​ស្ត្រី ភាព​ទុំ​នៃ​ការ​មាន​ផ្ទៃពោះ ក្លាយទៅជា​អំប្រ៊ីយ៉ុង ទារក និង​ចុងក្រោយ ក្លាយជា ទារក ដែល​ទើបនឹង​កើត​៕