ថ្ងៃចន្ទ ទី ១៨ ខែធ្នូ ២០១៧

ពុទ្ធោ​ជួយ​ផង​..!សាហាវ​ក៏​សាហាវ​ម៉េ្លះ​កើនស្លាប់នៅនិង​កន្លែង​...(មាន​វីដេអូ​)

2017-07-19 11:57:10     641     រ័ត្ន

ប្រទេស​ឥណ្ឌា​៖ នៅ​តំបន់​(Karimnagar)មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​និង​ងាប់​គោះ​មួយ​ក្បាល​នៅនិង​កន្លែង​កើតហេតុ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍នេះ​បណ្ដាល​មកពី​រថយន្ត​ក្រុង​បើកបរ​មិន​ប្រុងប្រយ័ត្ន​ បាន​បុក​យ៉ាង​ពេញទំហឹង​បណ្ដាលឲ្យ​រង​របួស​និង​ស្លាប់​រួម​ទាំង​សត្វ​គោះមួយ​ក្បាល​ទៀតផង​។

ប្រភព​ពីជន​រងគ្រោះ​ប្រាប់​មក​អ្នក​សារព័ត៌មាន​ថា​មុន​កើត​ហេតុ​រូប​គាត់​បានមកពី​ធ្វើស្រែ​ជាមួយ​ប្រពន្ធ​របស់គាត់​ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ​មាន​រថយន្ត​ក្រុង​មក​បុក​ចំពីមុខ​យ៉ាង​ពេញទំហឹង​ធ្វើ​ឲ្យ​រូប​គាត់​រង​របួស​ធ្ងន់​រីឯ​ប្រពន្ធ​របស់គាត់​ស្លាប់​នៅ​កន្លែង​កើតហេតុ​និង​សត្វគោះ​មួយ​ក្បាល​ងាប់​ទីនោះ​ដែរ​។

ចំណែក​អ្នក​បើកបររថយន្ដក្រុង(RTC)បាន​រត់​គេច​ខ្លួន​បាត់​ហើយ​ឥឡូវនេះ​កំពុងតែ​តាម​ចាប់​អ្នក​បើកបររថយន្ដនេះ​ដាក់​ទោស​តាម​និតិវិធីច្បាប់​ រីឯសាក​សព​ក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។