ថ្ងៃអាទិត្យ ទី ២២ ខែតុលា ២០១៧

ឲ្យ​ព្រះ​អើយ​..!ហេតុ​អ្វី​បាន​ជា​ប្រល័យ​ជីវិត​កូន​ប្រុសនាង​ខ្ញុំ​អញ្ចឹង​.? វីដេអូ​រន្ធត់​..

2017-07-19 17:01:08     526     រ័ត្ន

អន្តជាតិ៖ មានករណី​ដល់​រន្ធត់​មួយ​កើតឡើង​នៅស្រុក(Karimnagar)នៃ​ប្រទេស​ឥណ្ឌា​ ខណៈ​ពេល​ស្ត្រី​ម្នាក់​កំពុងតែ​ដឹក​ដៃកូន​ប្រុស​កូន​ស្រី​របស់​នាង​ទៅសាលា​រៀន​ស្រាប់តែ​ពេល​នោះ​កូនប្រុស​របស់​នាង​បានរត់​ឆ្លងផ្លូវ​ ខណៈ​ពេល​នោះមាន​ម៉ូតូ​មួយ​គ្រឿង​បើក​បរ​ក្នុង​ល្បឿន​លឿន​បណ្ដាលឲ្យ​បុក​ក្មេង​ប្រុស​យ៉ាង​ពេញទំហឹង​ស្លាប់​នៅ​កន្លែង​កើតហេតុ​តែម្ដង​។

ប្រភព​​បាន​បន្ត​ទៀតថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​ដើម្បី​រក​អ្នក​បើកបរ​ម៉ូតូ​មកដាក់​ទោស​តាម​និតិវិធី​ច្បាប់​ ចំណែក​សាកសព​ក្មេង​ប្រុស​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។