ថ្ងៃអាទិត្យ ទី ២២ ខែតុលា ២០១៧

ការភ្ញាក់ផ្អើល..!!នៅទីក្រុង​សៀងហៃ​បណ្ដាល​ឲ្យ​មនុស្ស​៤នាក់ស្លាប់...

2017-07-22 10:03:49     162     VD7 News

ប្រទេសចិន៖ កាលពីរសៀលថ្ងៃសុក្រមនុស្ស៤នាក់បានស្លាប់បន្ទាប់ពីអគារ ៣ជាន់បានដួលរលំនៅក្នុងសង្កាត់(Jiading)របស់ទីក្រុងសៀងហៃ ហេតុការណ៍​នេះ​កើតឡើង​នៅវេលាម៉ោង១០ព្រឹកកាលពីថ្ងៃសុក្រ មានអ្នកជួយសង្គ្រោះចំនួន៤នាក់ ក្នុងចំណោមមនុស្សប្រាំមួយនាក់បានស្លាប់បន្ទាប់ពីទទួលការព្យាបាល។

ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង ៣:៥០នាទីរសៀល នៅ​ថ្ងៃសុក្រដដែលប្រតិបត្តិការជួយសង្គ្រោះនិងការស៊ើបអង្កេតលើឧបទ្ទវហេតុនៃគ្រោះថ្នាក់នេះកំពុងតែដំណើរការជួយសង្គ្រោះ មនុស្សពីរនាក់ត្រូវបានសន្លប់និងកុមារម្នាក់ត្រូវបានគេជួយសង្គ្រោះបន្ទាប់ពីអគារមួយនៅក្នុងសង្កាត់ Jiading របស់ទីក្រុងសៀងហៃបានដួលរលំនៅរសៀលថ្ងៃសុក្រ។

នេះបើយោងតាមរបាយការណ៍ មនុស្សពេញវ័យពីរនាក់បានស្លាប់នៅតាមផ្លូវ ខណៈ​ពេល​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ បច្ចុប្បន្ននេះក្មេងដែលត្រូវបានជួយសង្គ្រោះកំពុងទទួលការព្យាបាលវេជ្ជសាស្រ្ត ករណី​ខាងលើ​នេះ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​បន្ត​ ។