ថ្ងៃសៅរ៍ ទី ១៩ ខែសីហា ២០១៧

ព្រះអើយជួយផង..!កូនភ្លោះជាប់គ្នានៅបង់ក្លាដែស រំពឹងថានឹងធ្វើការវះកាត់​ បាន​សម្រេច​ជោគជ័យ​...

2017-07-26 11:41:11     130     VD7 News

ប្រទេសបង់ក្លាដែស៖ កូនភ្លោះរួមគ្នា Rabia និង Rukia ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅដាកាប្រទេសបង់ក្លាដែសកាលពីថ្ងៃចន្ទ គ្រូពេទ្យនឹងតាមដានសុខភាពកូនភ្លោះនៅក្នុងសប្តាហ៍ខាងមុខនេះហើយវាយតម្លៃថាតើពេលណាដែលអាចវះកាត់បាន។

Rabia និង Rukia បានកើតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ នៅមន្ទីរពេទ្យ PDC ក្នុងទីក្រុង Pabna ប្រទេសបង់ក្លាដែស មក​ដល់​ពេលនេះ​ពួកក្មេងទាំងពីរមានអាយុ៣ឆ្នាំហើយឪពុកម្តាយ Taslima Khatun Uno និង Mohammed Rafiqul Islam មិនបាននឹកស្មានថាកូនភ្លោះទាំងពីរនេះត្រូវភ្ជាប់គ្នារហូតដល់ក្រោយពេលកើតនោះទេ។