ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

អស់​រយៈពេល3ថ្ងៃ​កន្លង​ទៅហើយ នៅ​ខេត្ត​ព្រះសីហនុ កោះកុង កំពត កែប ដែលជា​ខេត្ត​ជាប់មាត់​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ខ្យល់​កន្ត្រាក់​យ៉ាង​សាហាវ (វីដេអូ)

4 days ago     54     ហង្ស សុភាព (កំពត/កែប)

ខេត្តកំពត ៖ គិត​ចាប់តាំងពី​ថ្ងៃទី14ដល់15 ខែកក្កដា ឆ្នាំ2017នេះ ​ស្ទើរ​ទាំងយប់​ទាំង​ថ្ងៃ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ ​និង​លាយឡំ​ទៅ​ដ​យ​ខ្យល់​កន្ត្រាក់​ទៀតផង ពិសេស​តាម​បណ្តោយ​ឆ្នេរ​មាត់សមុទ្រ​និង​ផ្ទៃសមុទ្រ មាន​រលក​បោកបក់​យ៉ាងខ្លាំង។

ប្រភព​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់ឆ្នេរ ​ក៏​ដូច​អាជីវករ​លក់ដូរ​តាម​បណ្តោយ​ឆ្នេរសមុទ្រ នៅ​ក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្ត​កែប បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​មកនេះ​ ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ខ្យល់ក​ន្ទ្រា​ក់ ហើយ​មាន​រលកធំៗបោកបក់​ មកលើ​ឆ្នេរ​ខ្សាច់​ថែមទៀត ពុំ​សូវ​មាន​ភ្ញៀវ​មកលេង​ដូច​សព្វមួយដង​ឡើយ។

ដោយឡែក​ប្រភព​មកពី​តំបន់​កោះ​បាន​ឲ្យ​ដឹងផង​ដែរ​ថា÷នៅ​កោះ​ក៏​យ៉ាង​ដូច្នេះ​ដែរ ពិសេស​កោះរ៉ុង​ដែល​ធ្លាប់មាន​ភ្ញៀវ​ទៅលេង​ នៅ​តំបន់​នោះ​ភ្ញៀវ​ធ្លាក់ចុះ​ដោយសារ​ភ្លៀង​ធ្លាក់​រលកធំៗ ធ្វើ​ឲ្យ​ភ្ញៀវ​មិន​ហ៊ាន​ធ្វើដំណើរ​មក​កំ​សាន្ត ​នៅ​ទីកោះ​ដូចមុនៗទៀតឡើយ។

គួរបញ្ជាក់​ផងដែរ​ថា បញ្ហា​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​មកនេះ​ក៏មាន​លេច​ទូក​នេសាទ​ចំនួន02គ្រឿង​បាន​លិច​បាត់​នៅក្នុង​សមុទ្រ​រហូតមក​ដល់ពេលនេះ​មិនទាន់បាន​ទទួលដំណឹង​នៅឡើយ​នោះទេ ក៏ប៉ុន្តែ​ការ​លេច​ទូក​នេះ​មនុស្ស​ត្រូវគេ​សង្គ្រោះ​រួចផុត​ហើយ នៅ​ខេត្តកោះកុង។

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​អ្នកក្រុង​ព្រះសីហនុ ខេត្ត​កែប អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ណ៌​ដែលមាន​បំណង​មកលេង​ឆ្នេរ​ខ្សាច់​ក្នុង​ខេត្ត​ខាងលើ ពិសេស​ក្រុងព្រះសីហនុ កោះរុង កែប ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការចុះ​លេង​ទឹក ឬ​ឆ្លង​ទូក​ទៅលេង​តាម​បណ្តា​កោះ​ក្រែង​កើតមាន​ហា​នី​ភ័យ​កើតឡើង​ដោយ​ដៃ​ដ​ន្យ ។

គួរ​បញ្ជាក់ថា រហូតដល់​វេលា​ម៉ោង4និង00នាទី​ទាបភ្លឺ​ថ្ងៃទី17នេះ ខេត្ត​តាម​បណ្តោយ​មាត់សមុទ្រ​ពិសេស​ខេត្ត​ក​ពត និង​កែប ខេត្ត​ព្រះសីហនុ ចំណែក​កោះកុង ក៏​មិនធម្មតា​ទេ មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​កន្ត្រាក់​ខ្លាំង​ខុស​សព្វដង បើតាម​សណ្ឋាន​ភាព​ខ្យល់ព្យុះ និង​មាន​រលំ​ផ្ទះខ្លះៗជាក់​ជាមិនខាន ៕ ​ដោយ៖ ហង្ស សុភាព