ថ្ងៃពុធ ទី ២៧ ខែកញ្ញា ២០១៧

សមត្ថកិច្ច​ផ្នែក​ជលផល​នេសាទ ចុះបង្ក្រាប​និង​កំទេច​សំភារៈ សំរាប់​ដាក់​ត្រី​នា​ដើមរដូវ​វស្សា

2017-07-17 08:30:52     157     សារឿន ( ក្រចេះ)

ខេត្តក្រចេះ ៖ លោក​អភិបាលរង សេង ភី​ណា និង ប្រធាន​ផ្នែក​រដ្ឋបាល​ជលផល​ស្រុក​ព្រែក​ប្រសព្វ លោក បែន ប៊ុណ្ណ រ៉ាវុធ លោក អនុ​សេនិយ៍​ឯក សួន សា​រិ ជា​មេបញ្ជាការរង​ស្រុក នៅ​ម៉ោង០៨:៣០នាទី​ព្រឹក ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៧ បាន​ដឹកនាំ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក កំលាំង​អធិការដ្ឋាន​នគ​បាល  កំលាំង​ទាហា៑ន​សឹក​រង​ស្រុក កំលាំង​សហគម​នេសាទ​ឃុំ​ព្រែក​សា​ម៉ាន់ សរុប​ទាំងអស់​ចំនួន ១២នាក់ ចុះទៅ​បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ដ៏​ធំ​មួយ ស្ថិតនៅ​ខាងក្រោយ​ ភូមិ​ព្រែក​សា​ម៉ាន់ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ ។

ល​ទ្ឋ​ផលស​ម្រ​ច​បាន ៖ បាន​រុះរើ​និង​បំផ្លាញចោល​ឧបករណ៍​ល្មើ​ល​នេសាទ​រួមមាន: របាំង​ព្រួល ស្បៃ​មុង​ចំនួន១០ខ្សែ​ប្រវែង១៥០០ មែត្រ -លូ​ស្បៃ​មុង​ចំនួន១៣ មាត់​លូ-ប​ង្កោ​ល​ចម្រឹង​កូនឈើ និង​ឬ​ស្សី​ចំនួន ២៧០ដើម - បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់៥០ គីឡូក្រាម​ចូលទៅ ក្នុង​ដែនទឹក​បឹង​ធម្មជាតិ​វិញ៕ ដោយ ៖ (សារឿន)