ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

ឯកឧត្តម ហ៊ូ វត​នះ ចាត់ទុក​ការធានារ៉ាប់រង​របប​សន្តិសុខ​សង្គម មាន​សារៈសំខាន់​ខ្លាំងណាស់ នៅក្នុង​បរិ​ប​ទ័​ដែល​ប្រទេស​កម្ពុជា កំពុង​រីកចំរើន​លើ​គ្រប់​វិស័យ (មាន​វីដេអូ)

4 days ago     59     ពៅ វីរៈ(ស្វាយរៀង)

ខេត្តស្វាយរៀង ៖ ឯកឧត្តម ហ៊ូ វត​នះ អភិបាលរង​ខេត្តស្វាយរៀង បាន​មានប្រសាសន៍ថា ការធានារ៉ាប់រង​រប​ប​សន្តិសុខ​សន្តិសុខ គឺមាន​សារសំខាន់​ខ្លាំងណាស់ នៅក្នុង​បរិ​ប​ទ័​ដែល​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ដោយ​វា​បានផ្តល់​នូវ​ការ​គាំពារ​សង្គម សម្រាប់​ប្រជាជន​កម្ពុជា។

ការលើកឡើង​បែបនេះ ខ​ណះ​ដែល​ឯកឧត្តម​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី គោលនយោបាយ​រប​បស​ន្តិ​សុខ​សង្គម ដល់​និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន​នៃ​ប.ស.ស​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលជា​រៀបចំឡើង​ដោយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ កាលពី​ព្រឹក​ថ្ងៃទី១៧ខែកក្កដា​ឆ្នាំ២០១៧ នៅ​សាលប្រជុំ​សាលាខេត្ត​ដែលមាន​ការចូលរួម​ពី​លោក​ម៉េង​ហុង​នាយករង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​និង​អស់លោក​លោកស្រី​មន្ទី​ពាក់​ព​ន្ធ័​ព្រមទាំង​គ្រួសារ​ដែល​រងគ្រោះ​ពី​ការងារ​ជាច្រើនរូប​ផងដែរ។

ឯកឧត្តម​ហ៊ូ​វត​នះ​បាន​បន្ថែមទៀតថា​សម្រាប់​កម្មករនិយោជិត​ដែល​បំរើ​ការងារ​នៅតាម​សហគ្រាស​គ្រឹះស្ថាន​ដោយ​ផ្អែកលើ​ទស្សនទាន​នៃ​ការចែករំលែក​និង​គោល​ការ​សាមគ្គីធម៌​ក្នង​សង្គម​ធានាបាន​នូវ​សន្តិសុខ​ប្រាក់ចំណូល​ពោលគឺ​មានន័យថា​គ្មាន​សមាជិក​សង្គម​ណា​ម្នាក់​ធ្លាក់​ទៅក្នុង​ហានិភ័យ​ដោយ​មិនអាច​ងើប​រួច​បាន​នោះទេ​និង​មានន័យ​ម្យ៉ាង​ទៀតថា​ជាការ​រួមចំណែក​សម្រាល​បន្ទុក​សង្គម​ផងដែរ។

ហើយ​ម្យ៉ាងទៀត​គោលនយោបាយ​សន្តិសុខ​សង្គម​ក៏​រួមចំណែក​យ៉ាងសំខាន់​ដល់​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​តាមរយះ​ការកាត់បន្ថយ​នូវ​គម្លាត​ប្រាក់ចំណូល​រវាង​អ្នកមាន​និង​អ្នកក្រ​ដើម្បី​ធានាអោយមាន​ស្ថិរភាព​និង​ភាពសុខដុមរមនា​នៅក្នុង​សង្គម។

ឯកឧត្តម ហ៊ូ វត​នះ បានធ្វើការ​សំណូមពរ​ទៅ​ស្ថាប័ន​ដែល​ពាក់​ព​ន្ធ័​ដោយ​ទី១.ការអនុវត្តន៍​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតក្រោម​បទ​ប​ញ្ញ​តិ​នៃ​ច្បាប់​ស្តីពី​ការងារ​សូមប.ស.ស​ខិតខំ​អនុវត្ត​របប​ធានារ៉ាប់រង​ហានិភ័យ​ការងារ​និង​របប​ធានារ៉ាប់រង​ថែទាំ​សុខភាព​អោយ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​ដើម្បី​ធានា​ផ្តល់​សេវា​អោយមាន​ប្រសិទ្ធភាព​តាមរយះ​ការផ្តល់​ឱកាស​អោយ​និយោជក​ចូលរួម​កិច្ចប្រជុំ​យ៉ាងតិច១ឆ្នាំ១ដង​សម្រាប់​ជា​មូលដ្ឋាន​ផ្សព្វផ្សាយ​ដល់​កម្មករនិយោជិត​អោយ​យល់​ពី​សិទ្ធិ​របស់ខ្លួន។

ទី២និយោជក នាយក ម្ចាស់ សហគ្រាស​គ្រឹះស្ថាន​ទាំងអស់់​សូម​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ស្តីពី​ការងារ​អោយមាន​ប្រសិទ្ធិភាព​ខ្ពស់​និង​ត្រូវ​មក​ចុះបញ្ជី​កា សហគ្រាស គ្រឹះស្ថាន​និង​កម្មករនិយោជិត​និង​បង់​ភាគទាន​បាន​ទាន់ពេលវេលា​សម្រាប់​រប​ប​ធានារ៉ាប់រង​ហានិភ័យ​ការងារ​និង​របប​ធានារ៉ាប់រង​សុខភាព​ដើម្បី​កុំអោយ​បាត់បង់​ដល់​អត្ថប្រយោជន៍​របស់​កម្មករនិយោជិត៕ ដោយ សោម​ឌី​ណេ​ស្វាយរៀង