ថ្ងៃសៅរ៍ ទី ២៥ ខែវិច្ឆិកា ២០១៧

ឯកឧត្តម មាស វិ​រិ​ទ្ធ បាន​អញ្ជើញ​ចូលរួម​ក្នុង​ទិវា ដុតបំផ្លាញ​គ្រឿងញៀន​ ប្រចាំ​ថ្ងៃទី២៦មិថុនា

2017-07-17 16:54:02     109     ឥទ្ធីពល (បាត់ដំបង)

ខេត្តបាត់ដំបង ៖ បញ្ហា​គ្រឿងញៀន ត្រូវបាន​ប្រឈមមុខ​យ៉ាង​ស្មុគស្មាញ ក្នុង​សង្គមជាតិ ទើប​រាជរដ្ឋាភិបាល លើកយក ថ្ងៃទី២៦ មិថុនា ជា​ថ្ងៃ​ប្រយុទ្ធប្រឆាំង ក្នុង​បញ្ហា​គ្រឿងញៀន​បាន​ប្រារព្វ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ "ត្រូវ​ស្តាប់​កូនចៅ និង​យុវជន ជា​ជំហាន​ដំបូង ដើម្បី​ជួយ​ពួកគេ​ឲ្យ​លូតលាស់ ប្រកបដោយ​សុខភាព និង​សុវត្ថិភាព" ។

ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ឡើង​ថ្លែង​សា​លិខិត​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ប្រារព្វ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្ងៃទី២៦ មិថុនា ២០១៧ សូម​ទាញយក​ការចាប់អារម្មណ៍​ថា ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន គឺ​ពិតជា​កាតព្វកិច្ច​ចំបង​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ​បើ​គ្មាន​ការចូលរួម​និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​និង​សហគមន៍​ទេនោះ ការងារ​ទាំងនោះ​មិនអាច​ទទួលជោគជ័យ​បានឡើយ ទោះ​បាន​ចាត់វិធានការ និង​អនុវត្ត​ច្បាប់​តឹងរឹង​ខ្លាំងក្លា​យ៉ាងណាក៏ដោយ ក៏​មិនមាន​ប្រសិទ្ធិភាព​នោះដែរ  ។

លោក​អគ្គលេខាធិការ​បា​ន​បន្តទៀតថា ក្នុង​អត្ថន័យ​នោះ ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រធានបទ​អង្គការសហប្រជាជាតិ​និង​ពាក្យស្លោក​របស់​យើង​ក្នុងឆ្នាំនេះ​សូម​អំពាវនាវ​និង​សូម​ធ្វើ​ការណែនាំ​ក្នុង​គោលការណ៍​ទាំង៩ចំណុច​ផងដែរ ។

លោក​បាន​បន្តទៀតថា សូម​ថ្លែងអំណរគុណ​ជាច្រើន ក្នុងការ​ចូលរួម​នាឱកាស​នេះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន ព្រមទាំង​សិស្ស​និ​សិ​ត្ស និងប្អូនៗសិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ បងប្អូន​ប្រជាពលរដ្ឋ សរុប​ជាង៧០០នាក់ ទទួលបាន​នូវ​ភាពកកក្តៅ ទិវា​ខាងលើ​បាន​ប្រារព្ធ​ឡើង​នៅ​ប​វេណ​នាគ​សន្តិភាព ស្ថិតនៅ​ក្រុមទី១៧ភូមិ​កម្មករ​សង្កា​ត​ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង វេលា​ម៉ោង៨.០០នាទី ថ្ងៃទី១៧ កក្កដា ២០១៧ ក្រោម​អធិបតីភាព ឯកឧត្តម មាស វិ​រិ​ទ្ធ​អគ្គលេខាធិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម អ៊ុយ រី ព្រមទាំង​ក្រុមប្រឹក្សា​ខេត្ត-ក្រុង​ជាច្រើនរូប​ផ្សេងទៀត គ្រប់​ស្ថាប័ន​បាន​ចូលរួម​នាឱកាស​នោះ ប្រកបដោយ​ភាព​ស្និត​ស្នាល​ក្រៃលែង ៕ ដោយ-ឥទ្ធិពល