ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

លោក លីម គឹមសេង ផ្តល់អំណោយដល់ ប្រជាពលរដ្ឋក្រីក្រ១៣២គ្រួសារ មកពី២ឃុំ នៅស្រុកកំពង់រោទ៌ (មានវីដេអូ)

2017-09-11 03:41:15     62     VD7 News

ខេត្តស្វាយរៀង ៖ លោក លីម គឹមសេង (Mr Kim seng Lim ) អគ្គនាយក ក្រុមហ៊ុន Lucky 89 និងជា អគ្គនាយក  Lucky Ruby នៅរសៀល ថ្ងៃទី១០ខែកញ្ញាឆ្នាំ០១៧ បានផ្តល់អំណោយ មនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន១៣២គ្រួសារ ក្នុងឃុំពីរគឺឃុំថ្មី និងឃុំខ្សែត្រ ស្រុកកំពង់រោទ៌។

ពិធីនេះបានប្រព្រឹត្តិនៅក្នុងបរិវេណក្រុមហ៊ុនlucky89 ដែលមានការចូលរួមពីលោកសុខ រស់អភិបាលស្រុកកំពង់រោទ៌ផងដែរ។បើតាមព្រះគ្រូចៅអធិការវត្តកោះអណ្តែតឃុំថ្មីព្រះនាម អ៊ុំ សុវណ្ណរិទ្ធ បានមានសង្ឃដិការថា ក្រុមហ៊ុនlucky89និងlucky Rubyដែលមានលោក លឹម គឹមសេង ជាអគ្គនាយកក្រុមហ៊ុននោះគឺបានចូលរួមចំណែកការងារមនុស្សធម៌បានជាច្រើនឥតគណនាជួយដល់ប្រជាពលរដ្ឋក្រីក្រជួបការខ្វះខាតហើយមិនតែប៉ុណ្ណោះលោកលីមគឹមសេងមិនត្រឹមតែជួយផ្នែកអាណាចក្រនោះទេផ្នែកពុទ្ធចក្រក៏លោកបានចូលរួមកសាងសមិទ្ធផលជាច្រើនក្នុងទីអារាមវត្តកោះអណ្តែតនេះហើយថ្ងៃនេះផងដែរព្រះសង្ឃចិនវៀតណាមចូលជាបច្ច័យចំនួន៦០លានដុងស្មើរនិង១០,៨០០០០០រៀលក្នុងនោះប្រគេនវត្តកោះអណ្តែត៣០លានដុងនិងសាលាបឋមសិក្សាជប់ព្រឹង៣០លានដុងចំឡែកលោក លឹម គឹមសេង អគ្គនាយកក្រុមហ៊ុនក៏បានប្រគេនបច្ច័យដល់វត្តកោះអណ្តែតចំនួន៣០០០ដុល្លាផងដែរ។

លោកលីមគឹមសេង(Mr Kim seng Lim )អគ្គនាយក ក្រុមហ៊ុន Lucky 89 និងជា អគ្គនាយក  Lucky Rubyនៅបានមានប្រសាសន៍ថាក្នងនាមលោកជាប្រធានក្រុមហ៊ុនពិតជាមានក្តីរំភើបនិងសប្បាយរីករាយដែលបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកទទួលអំណោយនៅថ្ងៃនេះ។ទោះអំណោយទាំងនេះមិនអាចជួយដោះស្រាយក្នុងជីវភាពបានទាំងស្រុងពិតមែនតែក៏អាចជួយរំលែកនូវទុក្ខលំបាកបានមួយគ្រាផងដែរ។លោកលីមគឹមសេងបានបន្តទៀតថារូបលោកនិងខិតខំបន្តទៀតក្នុងការជួយពលរដ្ឋក្រីក្រជួបការខ្វះខាតទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

លោកបានបញ្ជាក់ថា ការធ្វើទានរឺដាក់ទានសំរាប់នរណាម្នាក់ដែលកំពុងជួបការលំបាកនិងខ្វះខាតយើងពិតជាបានបុណ្យហើយការធ្វើបុណ្យត្រូវធ្វើដោយចិត្តជ្រះថ្លាទើបយើងទទួលបានពរពីអ្នកទទួលទានពីយើងប្រកបដោយចិត្តជ្រះថ្លាវិញ។ នៅក្នុងឱកាសនោះដែរលោកលីមគឹមសេងបានថ្លែងអំណរគុណដល់ក្រុមការងារព្រមទាំងអាជ្ញាធរដែនដីជាពិសេសព្រះតេជគុណ អ៊ុំ សុវណ្ណរិទ្ធ ព្រះគ្រូចៅអធិការវត្តកោះអណ្តែតដែលបានខិតខំរៀបចំអោយមានកម្មវិធីនេះឡើងដើម្បីបានសំណេះសំណាលនិងបានធ្វើទានដល់ប្រជាពលរដ្ឋក្រីក្រនៅថ្ងៃនេះនិងមានចែកទានជាបន្តបន្ទាប់នៅលើកៗក្រោយទៀត ហើយសូមឧទ្ធីសមហាកុសល្យដែលធ្វើទាននៅថ្ងៃនេះសូមទទួលបានមគ្គផលគ្រប់ៗគ្នា។

អំណោយដែលទទួលបាននៅថ្ងៃនេះដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ, មី, ប៊ីចេង, ប្រេង ឆា,ទឹកសុីអីុវ, ទឹកត្រី , និង ថវិការ២០មុឺនដុងស្មើរនិង២មុឺនរៀលក្នុង មួយគ្រូសារ ។ ដោយឡែកប្រជាពលរដ្ឋនិងក្មេងៗដែលគ្មានបណ្ណ័ក៏បានប្រាក់ឧបត្ថមពីលោក លឹម គឹមសេង នូវថវិការមួយចំនួនផងដែរ ៕ ដោយ ៖ សោមសុនឌីណេស្វាយរៀង