ថ្ងៃសៅរ៍ ទី ២៥ ខែវិច្ឆិកា ២០១៧

លេងដុតផាវ ច្នៃខុសបច្ចេកទេស បណ្តាលឲ្យផ្ទុះស្លាប់០២នាក់

2017-09-11 08:21:31     101     VD7 News

ខេត្តកណ្តាល ៖ ក្មេងវ័យជំទង់២នាក់ បានស្លាប់ភ្លាមៗ គួរឲ្យអាណោចអាធ័ម និង២នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារពួកគេ យកផាវមកកែច្នៃ ហើយខុ​សបច្ចេកទេស បណ្តាលឲ្យផ្ទុះឆេះ បង្កការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិពោធិដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់ នៅយប់នេះថា នៅវេលាម៉ោងប្រមាណ៧៖១០នាទីយប់នេះ ពិតជាមានករណីក្មេងៗ កែច្នៃផាវ ខុសបចេ្ចកទេសបណ្តាលឲ្យផ្ទុះស្លាប់ចំនួន០២នាក់ និងរងរបួសធ្ងន់ស្រាល២នាក់។

លោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថា ជនរងគ្រោះទាំង៤នាក់ ទី១-ឈ្មោះ ប៉ុន សម្បត្តិ អាយុ១៣ឆ្នាំ មុខរបរសិស្ស​ ទី២-ឈ្មោះ ជ័យ វី អាយុ១១ឆ្នាំ មុខរបរសិស្ស(ស្លាប់) ៣-ឈ្មោះ ប៉ុន សុខុន អាយុ១៦ឆ្នាំ មុខរបរសិស្ស និងទី៤-ឈ្មោះ មឿន សុភក្រ័ អាយុ១៧ឆ្នាំ មុខរបរសិស្សបញ្ជូទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ៕ ដោយ VD7