ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញកាត់ស្រោមសំបុត្រលទ្ធផល ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦-២០១៧

2017-09-11 09:16:48     57     សុខន (តាកែវ)

ខេត្តតាកែវ ៖ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញកាត់ស្រោមសំបុត្រលទ្ធផល ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦-២០១៧ ដើម្បីជាសិក្ខីភាពដល់ប្អូនៗបេក្ខជនទាំងអស់។

ក្រោយពីកាត់ស្រោមសំបុត្ររួច លទ្ធផលត្រូវបានប្រគល់ជូន ទៅលោកនាយកសាលា ដែលត្រូវបានជ្រើសរើសជាមណ្ឌលប្រឡង ដើម្បីធ្វើការបិទផ្សាយជូនប្អូនៗបេក្ខជន។

សូមចូលរួមអបអរសាទចំពោះប្អូនៗដែលជាបានប្រឡងជាប់សញ្ញាបត្រដែលជ័យលេភីនេះគឺកើតចេញពីការប្រឹងប្រែង និង ចំណេះដឹងពិតប្រកដរបស់ប្អូនៗផ្ទាល់ ហើយសូមប្អូនៗប្រឹងប្រែង បន្តទៀតដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

ចំពោះការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា សូមប្អូនៗជ្រើសរើស មុខជំនាញណាដែលជាតម្រូវការរបស់ទីផ្សារការងារ ដើម្បីងាយ ស្រួលក្នុងការរកការងារធ្វើនៅពេលដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ។

ដោយឡែកក៏សូមចូលរួមសោកស្តាយចំពោះប្អូនៗដែលមិនបានជាប់សញ្ញាបត្រទុតិយភូមិដែរ តែសូមប្អូនៗកុំបាក់ទឹកចិត្តហើយ បោះបង់ការព្យាយាមរបស់ខ្លួនឱ្យសោះព្រោះប្អូននៅមានឱកាសក្រោយៗទៀត ប្អូនៗត្រូវតែក្រោកឈរឡើងហើយខិតខំឱ្យកាន់ តែខ្លាំងបន្ថែមទៀតដើម្បីទទួលបានជោគជ័យក្នុងជីវិតរបស់ខ្លួន។

សូមជូនពរប្អូនទំពាំងស្នងឫស្សីរបស់យើងទទួលបានជោគជ័យគ្រប់ៗគ្នា ៕ ដោយ ៖ សុខន