ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

អាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យការងារស្ដារលូនិងកាយប្រឡាយ ដើម្បីជួយរំដោះការលិចលង់ផ្ទះបងប្អូនប្រជាពលរដ្ឋ ដោយសាេជំនន់ទឹកភ្លៀង

2017-09-11 15:26:55     133     ភ្នំព្រឹក ( ភ្នំពេញ)

ភ្នំពេញ ៖ នៅវេលាម៉ោង១០.០០នាទីព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ នឹងលោក ឡាយ ជ័រ ប្រធានមន្ទីសាធារណៈខណ្ឌមានជ័យ បានចុះមកពិនិត្យក្នុងការងារស្ដារលូនឹងកាយប្រឡាយ ដើម្បីជួយរំដោះការលិចលង់ផ្ទះបងប្អូនប្រជាពលរដ្ឋ ដោយសាេជំនន់ទឹកភ្លៀង នៅក្នុងភូមដំណាក់ធំ១ ។

ក្នុងនោះដែលលោកអភិបាលរង បានជួយជាថវិកាក្នុងស្ដារប្រឡាយចំនួន១០០$ជូនដល់ លោកទូចសំអុល ចៅសង្កាត់រងស្ទឹងមានជ័យ២សូមបញ្ជាក់ថា ក្នុងការចំណាយក្នុងការស្ដារប្រឡាយនេះសរុបជាទឹកប្រាក់ចំនួន២៣០$សល់ប៉ុន្មានលើលោកចៅសង្កាត់រងទី២នឹងលោកសសំអាតមេភូមិដំណាក់ធំ១៕ ដោយ លន់ គីរី