ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

លោក ណូយ វ៉ាន់ណេត ច្រានចោលព័ត៌មានមរណភាព

2017-09-12 14:29:19     141     VD7 News

បន្ទាប់ពីកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីរាត្រីថ្ងៃទី 9 ខែកញ្ញា ឆ្នាំ2017 លោកពូ ណូយ វ៉ាន់ណេត ត្រូវបានវេបសាយក្លែងក្លាយមួយបានចេញព័ត៌មានបំផ្លើសថា លោក ណូយ វ៉ាន់ណេត បានស្លាប់ហើយ ដោយយករូបភាពរបស់លោកនាពេលគ្រោះថ្នាក់ចរាចរណ៍ មកកាត់តភ្ជាប់ជាមួយរូបសិស្សស្រីថ្នាក់ទី12 ដែលបានធ្វើអត្តឃាតបន្ទាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុបកាលពីថ្ងៃទី10 កន្លងមក។ 

នៅថ្ងៃនេះ លោកពូ បានចេញសារជម្រាបសាធារណជនឱ្យបានដឹងតាមរយៈ Facebook របស់លោកផ្ទាល់ថា “សូមជម្រាបជូនពុកម៉ែបងប្អូនទាំងក្នុង និងក្រៅប្រទេសថា ខ្ញុំមិនបានស្លាប់ដូចពាក្យគេថានោះទេ សូមអគុណ ថ្ងៃទី12 – 9 – 2017” ៕ ដោយ VD7