ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បាននាំយកថវិការសមាគមន៍មិត្តនគរបាលជាតិកម្ពុជា ទៅផ្តល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ វ៉ែន សុខា

2017-09-13 15:56:28     102     សុខន (តាកែវ)

(តាកែវ) ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អមដំណើដោយលោកស្នងការរង ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាល នឹងនាំយកថវិការសមាគមន៍មិត្តនគរបាលជាតិផ្តល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ វ៉ែន សុខា ដែលជា មន្ត្រីប៉ុស្តិ៍រដ្ឋបាល សង្កាត់បារាយណ៍ អធិការដ្ឋានក្រុងដូនកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទីយប់ ដោយរោគគាពាធ(ជង្ងឺលើសសំពាធឈាម) ស្ថិតនៅភូមិធុនមន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដែលមានភរិយាឈ្មោះ សាន់ ធារី និងកូនប្រុស០៤នាក់ នៅក្នុងបន្ទុកគ្រួសារ។មានប្រសាសន៍ផ្តាំផ្ញើក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក៏បានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់ឪពុកដ៏ល្អម្នាក់ដែលកន្លងមកខិតខំបំពេញភារៈកិច្ច បម្រើជាតិមាតុភូមិ រហូតទាល់តែទទួលមរណ:ភាព និងសំណូមពរក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រ ឲ្យបានចប់ចុងចប់ដើម និងមានការងារធ្វើគ្រប់ៗគ្នាដើម្បីរួមចំណែក ការងារនិងកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ត្រូវអប់រំណែនាំប្អូនៗ ប្រព្រឹត្តតែអំពើល្អចៀសផុតពីអំពើអបាយមុខទាំងឡាយ ដែលប្រាស់ចាកអំពីច្បាប់ និង សង្គមស្អប់ខ្ពើម ។

 នៅក្នុងពិធីនេះដែរ លោក សុខ សំណាង ស្នងការនគរបាលខេតតាកែវ បាននាំយកថវិការសមាគមន៍មិត្តនគរបាលជាតិកម្ពុជាចំនួន៤លានរៀលប្រគល់ឲ្យគ្រួសារសព និងបានប្រគេនថវិកាផ្ទាល់ខ្លួន ចំនួន(២០ម៉ឺនរៀល)និង អង្ករ៤បាវ២០០kgគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដល់វត្តធុនមន់និងបានផ្តល់សំលៀកបំពាក់ជូនប្រជាការពារចំនួន៥កំប្លេរផងដែរ៕ ដោយ សុខន