ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

ឯកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរឹតបន្តឹងក្រុងស្រុកទាំង៨ រៀបចំសន្តិសុខសណ្តាប់ឆ្នាប់ ជូនប្រជាពលរដ្ឋ នូវរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

2017-09-14 09:25:26     80     VD7 News

ខេត្តស្វាយរៀង៖   ឯកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបាន ជំរុញដល់មន្ត្រីក្រោមឱវាទនៅក្នុងខេត្តស្វាយរៀងរៀបចំសន្តិសុខសណ្តាប់ឆ្នាប់ការពារជួនប្រជាពលរដ្ឋក្នុងឱកាដបុណ្យភ្ជុំបិណ្ឌនារដូវកាលខាងមុខនេះ

ពិធីនេះបានប្រព្រឹត្តិនាព្រឹកថ្ងៃទី១៣ខែកញ្ញឆ្នាំ២០១៧ស្ថិតក្នុងសាលប្រជំកងរាជអាវុធហត្ថខេត្តដែលមានការចូលរួមពីលោកមេបញ្ជាការ មេញ្ជាការរង  និងនាយទាហ៊ានពលទាហ៊ានយ៉ាងច្រើនកុះករផងដែរ។

ឧត្តមសេនីយ៍ត្រីសែវុទ្ធី បានថ្លែងនៅក្នុងកម្មវិធីនោះថា៖យើងជាមន្ត្រីកងកម្លាំងប្រដាប់អាវុធត្រូវគោរពច្បាប់គោរពប្រជាពលរដ្ឋនិងតួនាទីរបស់ខ្លួនហើយរៀបចំសណ្តាបឆ្នាប់នៅតាមស្រុកជាពិសេសកន្លែងស្នាក់នៅរបស់កងកំលាំងអោយមានភាពសមរម្យនិងដើម្បីងាយស្រួលការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ។

ឧត្តមបានបន្តថា មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកនិងកងកំលាំងទាំងអស់ ត្រូវគោរពច្បាប់ឲ្យបានច្បាស់លាស់និងរៀចំសន្តិសុខសណ្តាប់ឆ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អហើយជាពិសេសនោះគឺថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ឯកឧត្ដមបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធហត្ថទាំង៨ស្រុកក្រុងក្នុខេត្តស្វាយរៀងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាននិងអប់រំផ្សព្ធផ្សាយការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលមានលក្ខណៈសម្បត្តិ៩យ៉ាងធ្វើការអប់រំណែនាំជួនមន្ត្រីរាជការ ប្រជាពលរដ្ឋឲ្យយល់ដឹងនិងចូលរូមបានច្រើន និងឆ្លើយតបបញ្ហាប្រឈមនានារបស់ពួកគាត់ឲ្យទាន់ពេលវេលា៕ ដោយ សោមសុនឌីណេ