ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

មន្ត្រីកាំកុងត្រូលចុះពិនិត្យទំនិញ នៅផ្សារក្រោលគោ និងផ្សារស្វាយជ្រំ រកសារធាតុគីមី នៅបន្លែផ្លែឈើ និងមុខទំនិញផ្សេងៗ (មានវីដេអូ) 

2017-09-14 17:13:14     107     VD7 News

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្ត បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត   ចុះពិនិត្យមុខទំនិញរករកសាធាតុគីមីនិងទំនិញខូចគុណភាពជាពិសេសផ្តោតសំខាន់ទៅលើបន្លែផ្លែឈើ និងមុខទំនិញដែលអាជីករតាំងលក់នៅតាមគេហដ្ឋាននិងទីផ្សារ ក្នុងរដូវភ្ជុំបិណ្យខណះ ឈានចូលមកដល់នេះ។ 

លោកនន់សុវណ្ណារិទ្ធ  អនុប្រធានសាខាកាំកុងត្រូលខេត្តបានអោយដឹងថាសាខាកាំកុងត្រូលចុះពិនិត្យមុខទំនិញនៅផ្សារក្រោលគោនិងផ្សារស្វាយជ្រំនៅពេលនេះគឺបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត   ចុះធ្វើការអប់រំ និងណែនាំដល់អាជីវករ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីគុណភាពចំណីអាហារនិងកាលបរិច្ឆេត ច្បាស់លាស់   ថ្ងៃខែ ឆ្នាំផលិតនិងថ្ងៃខែផុតកំណត់ ។

លោក  នន់ សុវណ្ណារិទ្ធ បន្តទៀតថា ថ្មីៗនេះមន្ត្រីកាំកុងត្រូលបានចុះអប់រំផ្សព្ធផ្សាយបងប្អូនអាជីករទាំងលក់ទាំងអ្នកទឹញគ្រប់ទីផ្សារនិងតាមគេហដ្ឋាននៅក្នុងខេត្តស្វាយរៀងជាពិសេសគឺ ពិនិត្យទំនិញនៅតាមផ្សាររាល់បន្លែផ្លែឈើនិងទំនិញផ្សេងៗដែលដាក់តាំងលក់ ដែលមានជាតិគីមីនិងខូចគុណភាព។

លោកបានបន្ថែមទៀតថាការចុះពិនិត្យមុខទំនិញបន្លែផ្លែឈើនៅថ្ងៃនេះពុំបានរកឃើញសារធាតុគីមីណាមួយដែលមាននៅក្នុងបន្លែផ្លែឈើដូចពាក្យចចាមអារាមនិងប្រពន្ធ័ផ្សព្វផ្សាយដែលបានផ្សាយនោះទេនេះបើការពិសោធន៍ជាក់ស្តែងនៅនឹងកន្លែង។

លោកនន់សុវណ្ណារិទ្ធបានសំណូមពរអោយបងប្អូនអាជីវករទាំងអស់ត្រូវសហការជាមួយមន្ត្រីជំនាញកាំកុងត្រូលរាល់ការចុះពិនិត្យទំនិញដើម្បីលើកកំពស់សុខមាលភាពប្រជាពលរដ្ឋយើងរស់នៅដោយសុខភាពល្អនិងជៀសឆ្ងាយពីជម្ងឺតំកាត់ផ្សេងៗ។

ចំពោះបងប្អូនអាជីវករវិញបានសាទរចំពោះមន្ត្រីកាំកុងត្រូលខេត្តដែលចុះពិនិត្យមុខទំនិញនាពេលនេះព្រោះថាទាំងលក់ទាំងអ្នកទិញពុំបានដឹងថាក្នុងមុខទំនិញរឺបន្លែផ្លែឈើរបស់ពួកគាត់ដែលដាក់លក់នេះគ្មានសារធាត់គីមី។ក្រុមអាជីវករបានបញ្ជាក់ដែរថារាល់ការទិញទំនិញបន្លែផ្លែឈើពីពលរដ្ឋទៅបរិភោគពុំដែលជួបនៅបញ្ហាប៉ះពាល់ដល់សុខភាពនោះទេក្នុងរយះកាលកន្លងមកនេះពីព្រោះមានមន្ត្រីកាំងកុងត្រូលចុះពិនិត្យបានញឹកញប់ពុំដែលមានបញ្ហាអ្វីនោះទេ៕ ដោយ ៖ សោមសុនឌីណេ