ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

ត្រីកំពតយក្ស ធ្លាប់លឺគេនិយាយថា ធ្មេញវាមុតសាហាវណាស់ កម្របានឃើញ ហើយ​ប្រម៉ាត់​វាគឺ​ពុល​សម្លាប់​មនុស្ស​ទៀតផង​ តែ​នៅ​បរទេស​មាន​តម្លៃ​ (វីដេអូ​)

3 months ago     421     អ៊ង នី

-ធ្លាប់តែនិយាយរត់មាត់មកហើយអំពីត្រីមួយប្រភេទ ដែលច្រឡំថាជាឈ្មោះរបស់​ខេត្តមួយនៃព្រះរាជាណាចក្រកម្ពូជា ។ នោះគឺត្រីក្រពត និង ខេត្ដកំពត។ ក្រែងមាន​លោកអ្នកខ្មែរទាំងឡាយណាច្រឡំដូចខ្ញុំដែរ ពេលនេះសូមលើកយកមកជម្រះជូន ។ ប៉ុន្តែសម្រាប់លោកអ្នកដែលដឹងហើយក៏ហើយទៅ ។

តាមពិតសំណេរពាក្យត្រីមួយប្រភេទដែលអាចបំប៉ោងខ្លួនបាន ហើយមានធ្មេញពី អាចកាត់ច្រិប…បាន ពេលយើងហែលទឹកបឹងស្ទឹងទន្លេនោះ ឈ្មោះពិតរបស់វា គឺ ក្រពត មិនមែន កំពត ទេ ។ ខ្ញុំខ្លួនឯងពីមុនយល់ថា ការដែលហៅខេត្ដខាងលើថាកំពត ព្រោះខេត្តនោះសំបូរត្រីប្រភេទហ្នឹង ឬ អាចថាមកពីខេត្តនោះ មានរឿងតំណាលអ្វី​ទាក់ទង​នឹងត្រី​នោះ ។ ដល់ពេលនេះ​ ទើបដឹងថា ខុស ។ តែក៏សុំថាមិនទាន់ខុស​ទាំងស្រុងដែរ ព្រោះក្រែងលោពាក្យ កំពត និង ពាក្យ ក្រពត ជាសន្ដាននឹងគ្នា ឬមានឬសគល់ជាមួយគ្នា ។

សូមទុកភារ​កិច្ចវែកញែកជាតិសព្ទនៃពាក្យទាំងពីរនេះដល់ប្រិយមិត្ដជួយ​ផ្ដល់​យោបល់​បន្ថែមសិនទៅចុះ ។ វត្ថុបំណងនៅទីនេះ គឺ ត្រីក្រពត មិនមែន ត្រីកំពត ទេ ។ បើថា ត្រីកំពត គឺត្រីដែលយកពី​ខេត្ដកំពត ឬត្រីរបស់ខេត្ដកំពត… ។ ក្នុងនោះមានផលិត​ផល​ទឹកត្រីមួយឈ្មោះ ទឹកត្រីកំពត ប្រហែលមិនមែនជាទឹកត្រីធ្វើពីត្រីក្រពតទេមើលទៅ។

តែ​ឥឡូវនេះ​ត្រី​ប្រភេទ​នេះ​ បែរជា​មាន​តម្លៃ​នៅ​បរទេស​ ដែលមនុស្ស​សរសើរ​វាថា​ មាន​រស់ជាតិ​ឆ្ងាញ់​ទៅវិញ​៕ ដោយ៖ (អ៊ង​ នី​)