ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

ពុទ្ធោ​ព្រះ​អើយ​..!!!ចៃដន្យ​អាក្រក់​ម្ល៉េះ​ចូលទៅកាប់ឈើក្រញូងនៅក្នុងទឹកដីថៃហេតុអ្វីជាន់ម៉ឺន​ផ្ទុះដាច់ជើងស្តាំម្ខាង

2017-04-25 10:26:55     307     កូននាគខ្មៅ

ព្រះវិហារ ៖ ទៅកាប់ឈើក្រញូងជាន់ម៉ឺន​ផ្ទុះដាច់ជើងស្តាំម្ខាង ពលរដ្ឋម្នាក់ដែលមានឈ្មោះសិត ភក្ត័ ភេទប្រុស អាយុ៣៩ឆ្នាំ សំណាកស្រុកមកពីខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា ដោយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ។បុរសខាងលើនេះបានបបួល​ពួករបស់ខ្លួនចូលទៅកាប់ឈើក្រញូងនៅក្នុងទឹកដីថៃតែចៃដន្យបុរសខាងលើនេះបានជាន់មុឺនផ្ទុះបណ្តាលអោយដាច់ជើងស្ដាំរងរបួសយ៉ាងធ្ងន់ធ្ងហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា៦:៣០នាទីល្ងាចនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នៅក្នុងចំនុចភូមិសាស្រ្តអូទឹកខួប ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ដែលជាតំបន់គ្រប់គ្រងរបស់វីរះការពារព្រំដែន៤០៥ដែលឈរជើងការពារនៅតំបន់នោះស្រាប ក្នុងករណីខាងលើនេះ។ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាល នៃគណះអភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាយ៉ាង តឹងរ៉ឹង​ដើម្បីអោយទប់ស្កាត់រាល់ប្រជាពលរដ្ឋដែលឆ្លងកាត់ទៅកាប់ឈើក្រញូងយ៉ាងណាក្តីក៏នៅមានករណីដូចខាងលើនេះកើតឡើងជារើយៗ នេះក៏ព្រោះតែអង្គភាពដែលនិងឈរជើងខាងលើនេះបើកភ្លើងខៀវអោយក្រុមប្រជាពលរដ្ឋទាំងនេះចូលទៅលួចកាប់ឈើបានយ៉ាងដូច្នេះទៅវិញ។តែបើតាមការអោយដឹងពីប្រជាពលរដ្ឋដែលមិនបញ្ចេញឈ្មោះបានអោយដឹងថាបើសិនជាពលរដ្ឋចូលទៅកាបឈើនោះបានលុះត្រាតែបង់អោយមេវីរះការពារ៤០៥ ក្នុងម្នាក់ពី៨០០០០៛ ទៅ១៥០០០០៛ ហើយដោយក្នុងមួយថ្ងៃៗចំនួនប្រជាពលរដ្ឋពីរ៥០នាក់ទៅ៦០នាក់បានចូលទៅកាប់ឈើក្រញូងនោះក្នុងករណីខាងលើនេះប្រជាពលរដ្ឋសូមអំពាវនាវដល់លោកអភិបាលខេត្តមេត្តាជួយទប់ស្កាត់ក្នុងករណីខាងលើនេះផងទាន់។ ករណីជាន់ម៉ឺន​ផ្ទុះនេះមាន៣ករណីរួចមកហើយ ក្នុងចុងខែ៣ដើមខែ៤ក្នុងឆ្នាំ២០១៧នេះហើយក្នុងនោះមានមនុស្សស្លាប់ម្នាក់ និង​រង​របួស​២នាក់ ហើយជនរងគ្រោះខាងលើនេះត្រូវបានដឹកយកទៅសង្រោះនៅមន្ទីរពទ្យខេត្តព្រះវិហារ៕ ដោយ៖(ម៉ែន សុគន្ធា)