ថ្ងៃសៅរ៍ ទី ១៩ ខែសីហា ២០១៧

មានបងប្រុសម្នាក់ឈ្មោះ ញឹក សាគុណ ជំនាញធ្វើចង្ក្រានជាង២០ឆ្នាំហើយ នេះហើយអ្នកមានជំនាញច្បាស់លាស់ មិនចាំបាចធ្វើការចំណាកស្រុកនោះទេ

2017-04-28 21:18:32     398     រ័ត្ន

ខេត្តបាត់ដំបង៖ មានមុខរបរច្បាស់លាស់លេងធ្វើចំណាកៗស្រុកទៀតហើយ ជាង២០ឆ្នាំប្រកប់តែមុខរបរធ្វើចង្ក្រានលក់ ជីវភាពធូរធាមិនគឹតពីការធ្វើចំណាកស្រុកឡើយ។បងប្រុសឈ្មោះ ញឹក សាគុណ អាយុ៦២ឆ្នាំរស់នៅភូមិចំការសំរោង២ សង្កាតចំកាសំរោង ក្រុង/ខេត្តបាត់ដំបង គាត់ធ្លាប់ប្រើជីវិតកាលពីដើមជាកម្មករធ្វើចង្ក្រានជាង១ឆ្នាំ ដោយបងប្រុសមានគំនិតបានយកចំណេះនេះមកធ្វើបន្តរជាអាជីវកម្មចង្ក្រានលូវបែបបូរាណដោយចាប់ផ្តើមនៅឆ្នាំ១៩៩៦មកម៉្លេះ ក្នុង១ខែបងប្រុសអាចធ្វើជាចង្ក្រានបានចាប់ពី៧០០ទៅ៩០០ចង្រ្កាន។រហូតដល់ឆ្នាំ១៩៩៩មានអង្គការសេដាកបាននាំគាត់ទៅបង្ហាត់បង្រៀនក្នុងការធ្វើចង្ក្រានបានឧបត្ថម្ភផ្ទាល់ដោយអង្គការជីរិះ និងផ្តល់ទុនឲ្យធ្វើបណ្តើរៗនូវចង្ក្រានសេរីថ្មីមួយបែបអាចប្រើប្រាស់ទាំងខ្យូង និងឧស្ម័ន​ថែមទៀត​ ហើយកាត់បន្ថយកម្តៅព្រមទាំងសន្សំសំចៃបានមួយចំនួនទៀតផង ។បងប្រុសឈ្មោះ ប៉ិក ឌឿន អាយុ៤៩ឆ្នាំរស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងថាគាត់ជាអ្នកធ្វើសំបកចង្ក្រានដែលមានតម្លៃត្រឹមតែ៥០០រៀលសម្រាប់សំបកចង្ក្រាន១ ក្នុង១ថ្ងៃគាត់អាចធ្វើបានប្រមាណ៥០ទៅ៦០សំបកនោះបើខំធ្វើ សម្រាប់រូបគាត់ទើបចូលទៅធ្វើបានចំនួនជាង៨ខែប៉ុណ្ណោះ ។រីឯប្អូនប្រុសម្នាក់ទៀតឈ្មោះ ញឹក សូមាន អាយុ៣៧ឆ្នាំបានឲ្យដឹងថា ប្អូនជាអ្នកធ្វើតួចង្ក្រានដែលមានតម្លៃ១ពាន់៣រយរៀលក្នុងតួចង្ក្រាន១ហើយ ក្នុង១ថ្ងៃអាចធ្វើបានត្រឹមតែ២០ទៅ២៥ចង្ក្រានតែប៉ុណ្ណោះហើយការដែលធ្វើនោះត្រូវជ្រើស់រើស់ប្រភេទដីឥដ្ឋដែលគ្មានថ្មគ្រួសហើយយកមកជាន់លាយជាមួយផេះអង្កាមតាមវិធីបទដ្ឋានបច្ចេកទេស ត្រឹមត្រូវបន្ទាប់មកទើបយកដីជាន់នោះទៅដាក់ក្នុងពុម្ភដើម្បីឲ្យចេញជារូបរាង្គជាចង្ក្រានហើយទុកឲ្យស្ងួតសមល្មមទើបយកមកសម្អាតទៅតាមរាង្គរូវបែបជាចង្ក្រានហើយត្រូវប្រើរយះពេលដុតប្រមាណ៦ថ្ងៃផងដែរ ។បងប្រុសម្នាក់ឈ្មោះ អឿន សំអា អាយុ៤៣ឆ្នាំ រស់នៅភូមិចំការសំរោង សង្កាតចំការសំរោង ក្រុង/ខេត្តបាត់ដំបង គាត់ជាអ្នកតែងសម្អាតសម្រេចចង្ក្រាន ដែលមានតម្លៃ១ពាន់រៀលក្នុងចង្ក្រាម១ ។

ចាប់តាំងពីពួកគាត់បានមកធ្វើជាកម្មករធ្វើចង្ក្រានបានធ្វើឲ្យជីវភាពពួកគាត់មានភាពល្អប្រសើរនិងធូរស្រាលមួយកម្រិត ក៏ព្រោះតែមុខជំនាញច្បាស់លាស់របស់លោកពូ ញឹក សុគុណ ជាម្ចាស់សិប្បកម្មធ្វើចង្ក្រានជាង២០ឆ្នាំមកហើយនោះដែរ៕ ដោយ៖(ឥទ្ធិពល)