ថ្ងៃសៅរ៍ ទី ១៩ ខែសីហា ២០១៧

(តើលោកអ្នកស្គាល់សត្វទាព្រៃស្លាបសដែរទេ) ជាប្រភេទសត្វ កំពុងតែជិតផុតពូជទៅហើយ នៅក្នុងប្រទេសកម្ពុជា

2017-07-04 20:52:51     370     រ័ត្ន

យោងតាមរបាយការណ៍របស់(WCS)ថា សត្វកម្រនេះត្រូវបានគេរក ឃើញនៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា,ជាលើកដំបូងក្នុងរយៈ ពេល០៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីអ្នកភូមិចំនួន០៣នាក់បានរាយការណ៍ មកកាន់ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។

សំបុកទាព្រៃស្លាបសនេះ មានពងចំនួន ៧គ្រាប់ស្ថិតនៅក្នុងប្រហោងដើមគគីរ ដែលមានកម្ពស់ ប្រមាណ ១២ម៉ែត្រ ពីដី ក្នុងព្រៃ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្បែរភូមិសំបូរ ឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ។

ទាព្រៃស្លាបស ត្រូវដាក់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទកម្រ និងងាយរងគ្រោះ ដែលនឹងជិតផុតពូជនៅលើសាកលលោក ពីព្រោះចំនួនរបស់ពួកវានៅបន្ត ធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការបាត់បង់ទីជម្រក ការរំខាននៅតាមដង ព្រែក និងការបរបាញ់ជាដើម។

ចំពោះប្រភេទសត្វទាព្រៃស្លាបស មានចំនួនចន្លោះ ២៥០-១០០០ក្បាលនៅលើសាកលលោក និងមានវត្តមានតិចតួចរស់នៅ ក្នុងប្រទេសកម្ពុជា។ ហើយក្តីរំពឹងទៅថ្ងៃមុន សត្វប្រភេទនេះ អាចនឹងកើនឡើងវិញនិងអាវរក្សាពូជនៅដដែល ព្រោះកម្មវីធីការពារសំបុកសត្វស្លាបនៅតំបន់ខ្ពង់រាប នៅភាគខាងជើងប្រទេសកម្ពុជា កំពុងទទួលបានការគាំទ្រពី Akron Zoo មជ្ឈមណ្ឌលសំ វាសនា សហភាពអ៊ឺរ៉ុប and Margaret A. Cargill Philanthropies (MACP)៕