ថ្ងៃពុធ ទី ២៧ ខែកញ្ញា ២០១៧

សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង ចុះ​ត្រួតពិនិត្យ​មុខ​ទំ​​និ​ញ ហួស​កាលបរិច្ឆេត​ប្រើប្រាស់ នៅ​ផ្សារ​ប្រសូតិ​ក្នុងស្រុក​ស្វាយទាប និង​ផ្សារ​ជី​ភូ​ក្រុ​បាវិត

2017-06-27 12:54:26     392     VD7 News

ខេត្តស្វាយរៀង : សាខា​កាំកុងត្រូល​ខេត្ត​បាន ដឹកនាំ​ដោយ​លោក ហៀ​ង ដា​រ៉ា អនុប្រធាន​សាខា​កាំ​ង​កុងត្រូល បាន​សហការ​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​និង​គ្រឿង​កំប៉ុង គ្រឿង​បរិភោគ ដែល​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ស្ថឹ​ត​នៅ​ផ្សារ​ប្រសូតិ​ស្រុក​ស្វាយទាប​និង​ផ្សារ​ជី​ភូ​ក្រុង​បាវិត​នា​ព្រឹក​ថ្ងៃទី២៧ខែមិថុនា​ឆ្នាំ២០១។

ក្រោម​ការចង្អុលបង្ហាញ​ពី​លោក ណា​ល​វិ​ចឹ​ត្ត   ប្រធាន​សាខា​កាំ​ង​កុងត្រូល​ខេត្តស្វាយរៀង​បាន​ចុះ​ត្រួត​ពិ​ន្យ​និង​ពន្យល​ណែនាំ​ដល់​អា​ជីករ​លក់ដូរ​អំពី​គុណភាព​ប្រើប្រាស់ ពិ​សេ​ពិសេស​គឺ​ផ្តោត​សំខាន់​ទំនិញ​បាន​លក់​នៅ​ទីផ្សារ​និង​ផ្ទះ​ជួរ ជា​ប្រភេទ ទឹកត្រី ទឹក​ស៊ី​អី​ុ​វ ទឹកក្រូច ដែល​ខូចគុណភាព​ហើយ​ត្រូវបាន​នាំចូល​ពី​ប្រទេស​ជិ​ក​និង​ផលិត​ក្នុងស្រុក​ដែល​អាច​នាំអោយ​ប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់។

លោក​ហៀ ដា​រ៉ា អុ​នុ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ឲ្យ​ដឹងថា៖ ការចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នាពេលនេះ​ដើម្បី​ធានាបាន​ការមិន​ប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់។ ពិសេស​ក្នុង​គោលបំណង​ពង្រឹង​លើ​ការ​ចរាចរណ៍​ទំនិញ​លើ​ទីផ្សារ​ឲ្យ​មាន​គុណភាព អនាម័យ​ល្អ និង​ធានាបាន​នូវ​សុវត្ថិភាព​ចំណីអាហារ​លើ​ទីផ្សារ ហើយ​ក្នុងនោះដែរ យើង​ក៍៍បាន​ចុះ​ត្រួតពិនិត្យ​នៅតាម​ផ្សារ​និង​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​បានធ្វើ​ការដកហូត​មុខទំនិញ​ដែល​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​កំណត់​នៃ​ការប្រើប្រាស់​ដែល​បងប្អូន​អាជីវករ​ដាក់តាំង​លក់​នៅតាម​ទីផ្សារ​ព្រមទាំង​ធ្វើការ​ពន្យល់​ដល់​ពួកគាត់​បាន​យល់ដឹង​ពី​ទំនិញ​ណា​ដែល​ត្រូវ​ប្រើប្រាស់​និង​ទំនិញ​ណា​ដែល​មិនត្រូវ​យកមកប្រើ​ប្រាស់​ដោ​យ​ខ្លួនឯង។ 

លោក បាន បន្ថែមទៀតថា គោលបំណង​សំខាន់​នោះ​គឺ​ស្រាវជ្រាវ​រក​ទំនិញ ដែល​ដាក់​បន្ថែម​នូវ​សារ​ជាតិគីមី ត្រូវ​ហាមឃាត់ ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ មាន​ចម្លង​មេរោគ គ្មាន​ប្រភព​ច្បាស់លាស់ និង​ទំនិញ​ក្លែងបន្លំ​ពុំមាន​ស្លាក​សញ្ញា​ជាដើម ហើយ​ចំពោះ​ការចុះ​ត្រួត​ពិនិត្យមើល​នាពេលនេះ​គឺ​មន្ត្រី​សាខា​ក៍បាន​ដកហូត​នូវ​មុខទំនិញ​ជាច្រើន​ប្រភេទ​ដែល​ហួស​កាលបរិច្ឆេទ​នៃ​ការប្រើប្រាស់​ផងដែរ។ប៉ុន្តែ​ជា​លទ្ធផល​គឺ​មន្ត្រី​យើង​ដកហូត​បាន​មុខទំនិញ​មួយចំនួន​ដែល​ហួស​កាលបរិច្ឆេទ​នៃ​ការប្រើប្រាស់​នោះ​រួមមាន៖ទឹកដោះគោ ទឹកក្រូច ទឹកខ្មេះ នំ​កូនក្មេង​និង​នំ​បាញ់​ត្រាង​ក្មេង​ដែលមាន​ប្រឡាក់​លាក់ក្រហមៗគ្មាន​ដាក់​ស្លាក​សញ្ញា រួម​និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត។

លោក ហៀ​ង ដា​រ៉ា  អនុប្រធាន​សាខា​បាន​ពន្យល់​និង​ធ្វើការ​ណែនាំ​ដល់​អា​ជីករ​លក់ដូ​ថា៖  រាល់​ទំនិញ​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ទីផ្សារ​ផ្សារ​សូម​ឲ្យ​បង​បអូន​ចេះ​ពិនិត្យមើល​មុន​និង​ទឹ​ញ​មើល​កាលបរិច្ឆេត​ថ្ងៃ​ផ​លឹ​ត​និង​ថ្ងៃ​ផុតកំណត់​ដែល​ប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់។ហើយ​បានធ្វើ​ការអប់រំ​ណែនាំ ឲ្យ​ពួកគាត់​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ជា​ចំបង​ព្រមទាំង​អំពាវនាវ​ដល់​អាជីវករ ត្រូវ​ផ្លាស់ប្តូរ​ការលក់​និង​នាំចូល​នូវ​ចំណីអាហារ​ដែលមាន​គុណ​ភាព​ត្រូវ​គិតគូរ​បញ្ហា​សុវត្ថិភាព​ដោយ​មិនត្រូវ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកដទៃ​ឡើយ ៕ ដោយ សោម សុន​ឌី​ណេ ស្វាយរៀង