ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

ចំណី​ដី​មាត់​ស្ទឹង​ស្រឯម ​កំពុង​រង​នូវ​ការចាក់​លុប​សង់​លំនៅដ្ឋាន ​ដោយ​មិនមាន​អាជ្ញាធរ​ឫ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​យក​ភ្នែក​មើល​ឡើយ (វីដេអូ)

3 weeks ago     237     VD7 News

ខេត្តព្រះវិហារ ៖ ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ជាំ​ក្សាន្ត​ដែល​ធ្វើដំណើ​ឆ្លងកាត់​ក្នុង​តំបន់​នេះ​មានការ​រិះ​គុណ​យ៉ាងខ្លាំង​ទៅលើ​អាជ្ញាធរ​មិនគួ​បណ្តែត​បណ្តោយអោយ​ម្ចាស់​ហាង​ស៊ុប​ដែលមាន​លេខ​សំគាល់(168)ចាក់ដី​លុប​រំលោភ​យក​ដី​ចំណី​មាត់​ស្ទឹង​ស្រឯម​ដែលជា​ស្ទឹង​ធម្មជាតិ​មួយ​ដែល​ហូ​កាត់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ (62)ស្ថិតក្នុង​ភូមិសាស្ត្រ​ភូម​ស្រ៊​ឯម​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​នៃ​ខេត្តព្រះវិហារ។

ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្មណ៍​ដោយ​ពីមុន​គឺ​សំបូ​ទៅដោយ​ព្រៃឈើ​ទឹក​ហូ​មិនសូវ​ខ្លាំង​នោះទេ​តែ​ក្នុងពេល​បច្ចុប្បន្ននេះ​ព្រៃឈើ​បាន​រិច​រិល​អស់​ទៅហើយ​វា​នឹង​ងាយ​បង្ក​អោយ​ទឹកជំនន់​ហើយ​នៅពេល​ដែលមាន​ទឹកជំនន់​មកវា​ធ្វើអោយ​ស្ទះ​ទឹក​ហូ​ច្រុះ​បណ្តាលអោយ​បាក​គ្រិច​គល់ស្ពាន​ឫ​អាច​បាក់​ស្ពាន​តែម្តង​ក៍ថា​បាន​ចំពោះ​ករណី​ខាងលើ​នេះដែរ​លោក មូល ម៉ាប់ មេឃុំ មេ​កន្ទួត​បានលើកឡើង​ថា​ចំពោះ​ករណី​ប្រជាពល់រដ្ឋ​ចាក់ដី​លុប​មាត់​ស្ទឹង​នេះ​ខាងលើនេះ​មិនមាន​ច្បាប់​អនញ្ញា​ត្តិ​អោយ​ចាក់​នោះទេ​ដោយ​ពួកគាត់​ចាក់​ទៅតាម​គ្នា​តែប៉ុណ្ណោះ ក្រោយមក​អ្នកយក​ព៍​ត័​មាន​យើង បានធ្វើការ​ទាក់ទង​ទៅ​ប្រធាន​សុរិយោដី​ស្រុក​ជាំ​ក្សាន្ត ឈ្មោះ​សៀង សង់​ដូ គាត់​ថា​ច្រឡំ​ហើយ​ហើយ​គាត់​ប្រាប់ថា​ជាប់​ប្រជុំ​ក៍បិត​ទូ​រស​ព័​ទៅ​លោក​គង់ សោ​ភ​ណ័ ប្រធាន​មន្ទី​សុរិយោដី​ខេត្តព្រះវិហារ​លោក​ថា​ជាប់​ប្រជុំ​ដែរ ៕ ដោយ ម៉ែន សុគន្ធា ខេត្តព្រះវិហារ