ថ្ងៃសៅរ៍ ទី ២៥ ខែវិច្ឆិកា ២០១៧

សង្ស័យ​ស្រវឹង​ខ្លាំង​ហើយ ទើប​មិនឃើញ​អា២៥តោន​យ៉ី​ឌុប

2017-06-29 08:49:46     807     ឥទ្ធីពល (បាត់ដំបង)

ខេត្តបាត់ដំបង ៖ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥ មាន ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៍​រន្ធត់​បណ្តាល​ឲ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​បាន​ស្លាប់​យ៉ាង​អាណោច​អធម៍​ដោយ​បុក​គាប់​ជាប់​អូស​ជាង១០ ម៉ែត្រ ។ យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង១៤.១០នាទី ថ្ងៃទី២៨ មិថុនា ២០១៧ នៅត្រង់ចំណុច​ក្រុមទី៦ ក្នុងភូមិ​ព្រៃ​ចែក ឃុំ កំពង់ព្រះ ស្រុក សង្កែ​ខេត្ត បាត់ដំបង ។

ខាង​នគរបាល​ជំនាញ​បាន​បន្តថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ​បានធ្វើ​ដំណើរ​ច្រាស់ទិស​គ្នា​ពី​កើ​តទៅ​លិច​ពេលធ្វើ​ដំណើរ​រ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​ម៉ូតូ១គ្រឿង ម៉ាក​សង់​កូរ៉េ​គ្មាន​ស្លាក​លេខ​ពណ៌​ខ្មៅ​ធ្វើដំណើរ​រ​ពី​កើ​តទៅ​លិច​បើកបរ​ដោយ​ឈ្មោះ ពូន វុ​ទ្ឋី ប្រុស​អាយុ២១ឆ្នាំមាន​មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​អណ្តូង​ត្រាច ឃុំ កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​បុក​ជាមួយនឹង​រថយន្ត១គ្រឿង​ធ្វើដំណើ​ច្រាស់ទិស​គ្នា​រថយន្ត​ម៉ាក hyundai ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-8290ចំណុះ២៥តោន(អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​បន្ទាប់​កើតហេតុ) ។

អ្នកឃើញ​ហេតុការណ៍​បន្តថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​បណ្តាល​ឲ្យ​បុរស​ម្នា​ក់បាន​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ ជា​អ្នកបើកបរ​ម៉ូតូ ។ រីឯ​សម្ភារ​ត្រូវ​ខូចខាត​រួមមាន​រថយន្ត១គ្រឿង​និង​ម៉ូតូ១គ្រឿង ស្លាប់​មនុស្ស​ម្នាក់ ។ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​ប៉ូលីស​ចរាចរ​ខេត្ត​បាន​នាំយកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​ចំណែក​សាកសព​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​និង​បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​ដើម្បី​ទទួល​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕  ដោយ-ឥទ្ធិពល