ថ្ងៃសៅរ៍ ទី ១៩ ខែសីហា ២០១៧

ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ទឹក​បឹង​តា​ម៉ុក​ហក់​ឡើងជា​ជំ​ហុក

2017-06-29 17:01:59     415     រត្ន័ ផល្លា (ឩត្តរមានជ័យ)

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ភ្លៀង​ធ្លាក់​ច្រើនជាប់ៗគ្នា ធ្វើឱ្យ​អាងទឹក ក្នុង​បឹ​កតា​ម៉ុក ស្ថិតនៅក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ហក់​ឡើងជា​ជំ​ហុក​ខ្លាំង ដែល​កំរិត​កំពស់​ទឹក​ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន ខណៈដែល​ទំនប់​បង្ហៀរ​បឹង​តា​ម៉ុក ត្រូវបាន​បិទ ជា​បណ្តោះអាសន្ន កំពុង​សាងសង់​សារ​ថ្មី។

កំពស់​ទឹក​ក្នុង​បឹង​តា​ម៉ុក បាន​ហក់​ឡើង​ជិត​កំរិត នៃ​ការប្រកាសអាសន្ន ដែលជា​ក្តីបារម្ភ​របស់​ប្រជាពលរដ្ឋ បើសិនជា​អាកាសធាតុ មេឃ​នៅតែ បន្ត​ធ្លាក់ភ្លៀង​ទៀត ដូច្នេះ​លំនៅដ្ឋាន ស្រែចំការ និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ អាច​នឹងត្រូវ​រង​ការលិចលង់ ព្រោះ​បច្ចុប្បន្ន​លទ្ធិភាព​រំដោះ​ទឹក ចេញពី​ក្នុង​អាង​បឹង​តា​ម៉ុក មានតែ​ទ្វារ​ទឹក​មួយ​ប៉ុណ្ណោះ មិនអាច​បញ្ចៀស​នៃ​ទឹកជំនន់​ភ្លៀង​បាន​ទាំងស្រុង​ឡើយ។

លោក ហោ​ជិត វីរៈ​យុទ្ធ អភិបាលស្រុក​អន្លង់វែង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា អាជ្ញាធរ​ស្រុក កំពុង​សហការ​ជាមួយ ក្រុមការងារ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ធ្វើការ​តាមដាន​អំពី​ស្ថានភាព​ទឹក​អាង ក្នុង​បឹង​តា​ម៉ុក និង​បាន​សំភារៈ​គ្រឿងចក្រ ប្រចាំការ​សំរាប់​ជីក និង​ក៏​កាយ​ដី ទប់ស្កាត់ កុំឱ្យ​ទឹក​ហូរ​បាក់​ទំនប់ ដែល​អាច​រារាំង​ដល់​ដំណើរការ​សាងសង់​ទំនប់​បង្ហៀរ អាងទឹក​បឹង​តា​ម៉ុក។

លោក​បាន​បន្តថា បើទោះបីជា​ការដ្ឋាន​កំពុង​ដំណើរ​សាងសង់​ទំនប់​បង្ហៀរ​ឡើងវិញ​ក្តី តាម​អនុសាសន៍​របស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បានដាក់​បទបញ្ជា​ដល់​ក្រុមមន្ត្រី​បច្ចេកទេស​ប្រចាំការ នៅ​ការដ្ឋាន​សាងសង់​ទំ​បន់​បង្ហៀរ ក្នុងករណី​អាងទឹក ក្នុង​បឹង​តា​ម៉ុក នៅតែ​បន្ត​កើនឡើង ហួស​កំរិត​ប្រកាសអាសន្ន ត្រូវតែ​ផ្តាច់​ទំនប់​ការពារ​ដ្ឋា​ន​បណ្តោះអាសន្ន ដើម្បី​រំដោះ​ទឹក​ចេញ ក្នុងការ​បញ្ចៀស​ផលប៉ះពាល់​លិចលង់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ បរិវេណ​បឹង​តា​ម៉ុក ៕ ដោយ រ័ត្ន ផល្លា