ថ្ងៃអាទិត្យ ទី ២២ ខែតុលា ២០១៧

លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូ​ណ៍ រង​ការចោទប្រកាន់ បើកដៃ​អោយ​លោក ស ប៊ុនធឿន មេ​រត់ការ​ដុះ​ស្លែ យក​គ្រឿងចក្រ​ឈួ​ស​ឆាយដី​ព្រៃ​លិច​ទឹក​តំបន់​បី ដែល​ច្បាប់​ហាមឃាត់ (Video)

2017-06-30 13:57:04     387     រី ភារទ្ធ (កំពង់ឆ្នាំង)

ខេត្តកំពង់ឆ្នាំង ៖ លោក  ឃួន សៅ រុំ  អភិបាលស្រុក​បរិបូណ៌ បាន​រង​ការចោទប្រកាន់   ពី​ប្រជាពលរដ្ឋ ថា  លោក​បាន​អនុញ្ញាតិ​អោយ ត្រាក់ទ័រ   ( ចំនួន3គ្រឿង) ឈួ​ស​ឆាយដី​ព្រៃ​លិច​ទឹក​តំបន់(៣) ដែល​ច្បាប់​ហាមឃាត់​យ៉ាង​អនាធិបតេយ្យ ដែល​គេ​ស្គាល់ ឈ្មោះ​សរ ប៊ុនធឿន    ជា​អ្នក​រត់ការ​ដុះ​ស្លែ  ប្រចាំ ភូមិ​កំពង់​អួរ ឃុំ ឃុន រ៉ង  ស្រុក បរិបូ​ណ៍ ខេត្ត កំពង់ឆ្នាំង។

ថ្មីៗនេះ​ត្រាក់ទ័រ (ចំនួន៣គ្រឿង) ឈួ​ស​ឆាយដី​ព្រៃ​លិច​ទឹក តំបន់3 ដែល​ច្បាប់​ហាមឃាត់) ចំនុច  ខាងលិច​វត្ត​ថ្នល់​អណ្តែត   ហាវ វត្ត​កំពង់​អួរ ខាងកើត​ផ្ទះ ហេង ហំ មេភូមិ កំពង់​អួរ និង ផ្ទះ ហឿន ហី​ុ ប្រធាន​សហគមន៍ កំពង់​អួរ ចំងាយ​ប្រហែលជា​200m  ថ្ងៃទី26ខែមិថុនា​ឆ្នាំ2017 វេលា​ម៉ោង 9 និង២០នាទី  ថ្ងៃ ពេល​ភ្នាក់ងារ​ទូរទស្សន៍  ថតរូប​ភាព បាន​បើក​រត់ចេញ  មក​ឈប់​នង​ផ្ទះ​ហឿន ហី​ុ ប្រធាន​ស​សហគមន៍ នៅ​ភូមិ​កំពង់​អួរ និង​ត្រាក់ទ័រ ពី​គ្រឿង​ទៀត​បើក​រត់​ចេញពី( តំបន់3ដែល​ច្បាប់​ហាមឃាត់)  មក​ឈប់សំរាក នៅ​និង​ផ្ទះ ពួ

មឿ​ន ភូមិ​សេរី  ឃំ​ុ កើតហេតុ​ខាងលើ  តៃកុង​ត្រាក់ទ័​បាន​ថត​ភ្នា​ក់​ទូរទស្សន៍​វិញ  នៅ​ថ្ងៃ​ដដែល ពេល​ភ្នាក់ងារ​ទូរទស្សន៍​ត្រឡប់មកផ្ទះ ត្រាក់ទ័រ ត្រាក់ទ័រ​បាន​ត្រឡប់​ទៅ​ឈួ​ស​ឆាយដី​ព្រៃ​លិច​ទឹក​តំបន់៣ដែល​ច្បាប់​ហាមឃាត់។

បើ​យោងតាម​សំដី ពួ មឿ​ន ដែលជា​អ្នករត់​ការយក​ត្រាក់ទ័រ​ឈួ​ស​ឆាយ  ដីព្រៃ​រនាម   បាន​ប្រាប់ថា ឈួ​ស​ឆាយដី​ព្រៃ​លិច​ទឹក​តំបន់​បី​ដែល​ច្បាប់​ហាមឃាត់​សព្វ ថ្ងៃនេះ​មិនដឹងថា​កន្លែង​ណាមួយ​ច្បាស់លាស់​ទេ គឺ តំរូវ​ទៅតាម​លោក ហេង ហំ​មេភូមិ  កំពង់​អួរ  ជា​អ្នកចង្អុល​បង្ហា​ន​ទើប​ឈួ​ស​បាប។

ដីព្រៃ​លិច​ទឹក ខាក​កើត ខាងជើង និង​ខាងលិច វត្ត​ថ្នល់​អណ្តែត ហាវ វត្ត​កំពង់​អួរ  ឃុំ ឃុន​រ៉ង កាលពី​ឆ្នាំ 2016  គឺជា​ដីព្រៃ​រនាម​សុទ្ធ​សាធន៍ សំ​ម្រា​ប់​ត្រី​ពង​កូន នៅ​រដូវវស្សារ តាំង​ពីមុន​ឆ្នាំ1997 មក​ម្លេះ​មិនមែនជា​ដីស្រែប្រាំង​នោះទេ គឺ​ប្រជាពលរដ្ឋ​លួច​ដុះ​ព្រៃ​លិច​ទឹក(តំបន់3)ដែល​ច្បាប់​ហាមឃាត់ និង យក​ត្រាក់ទ័រ​ឈួ​ស​ឆាយ​ធ្វើ​ប្រាំង ។

បើតាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ដី​តំបន់៣ ដែល​ច្បាប់​ហាមឃាត់ ជា​ដី ព្រៃ​លិច​ទឹក សម្រាប់​ត្រី​ពង​កូន តាំង​ពីមុន​ឆ្នាំ១៩៧៩ មក​ម្លេះ មិនមែនជា​ដីស្រែ​ចាស់​នោះទេ គឺ​សុទ្ធសឹង​ជា​ដីព្រៃ​រនាម​សុទ្ធ​សាធន៍ ។ ប្រជាពលរដ្ឋ នាំគ្នា​សម្រុក ឈួ​ស​ឆាយ កាប់​ដើមឈើ  ទ្រុងទ្រាយ​ធំ និង​មាន​អ្នក​ខ្លះទៀត ទន្ទ្រាន​តាម​ក្បាល​ស្រែ ដើម្បី​ពង្រីក​ដី ធ្វើស្រែ​ប្រាំង ជាក់ស្ដែង នៅ​ចំនុច (សាលា​ដំណាក់ មុំ៤ តំបន់៣  ) លូ​ដើមត្នោត  សា​ច់ស   ដើម​ស្តី ត្រពាំង​តា​អួ  ស្តុក​ត្រាវ  ខ្លា​គ្រហឹម  ជ័យ​ក្រ​ញ៉ ទំនប់​ស្វា​ដេក ត្រពាំង​វាលវែង  ធ្នុ​កតា​កុល សេះ​ស្លាប់    ឃុំ ខុន​រ៉ង​និង   ឃុំ​ឆ្នុកទ្រូ  ស្រុក​បរិបូ​ណ៍  ខេត្តកំពង់ឆ្នាំង។

ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក  យូ គឹម​លី  នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល ឃុំ ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ ទើប​និង​ឡើង​ថ្មី លោក តាត សីហា​ក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង លោក ប្រាក់ លៀង​ហួរ រង ខ័​ណ្ឌ រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង លោក សោម ភា​រុណ នាយ​ខ័​ណ្ឌ រដ្ឋបាល​ជលផល​ខេត្ត កំពង់ឆ្នាំង ទូរស័ព្ទ មិនអាច​ទំនាក់ទំនង​បានទេ​នៅពេលនេះ ។

លោក  ឃួន សៅ រុំ  អភិបាលស្រុក  បរិបូណ៌ បាន​ប្រាប់​ភ្នាក់ងារVD7   យើង កាលពី​ថ្ងៃទី 29  ខែ  មិថុនា  ឆ្នាំ2017ថា  សួ គាត់​ទៅ  ចុះ​សើ​ប​អង្កេត មិនបាន​ងៀកមើល។ លោក ងិន ហ៊ុន  ប្រធាន ប្រធាន​ម​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាណ​និង​នេសាទ ខេត្ត កពង់​ឆ្នាំង បានអោយ​មន្ត្រី ទៅ​មើល​ហើយ ភ្ជួរ​ដីស្រែប្រាំង មិន​ពាក់ព័ន្ធ ដីព្រៃ​លិច​ទឹក​ទេ ម្សិលមិញ​អភិបាល ខេត្ត​តេ​ប្រាប់ ។

 ប្រជាពលរដ្ឋ​សំណូមពរ   ឲ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ត្រួតពិនិត្យ​ជាបន្ទាន់  ដើម្បី​ការពារ​ព្រៃ​លិច​ទឹក​សម្រាប់​ត្រី​ពង​កូន​នៅ​រដូវវស្សារ៕ ដោយ ៖   រី ភា​រិ​ទិ្ធ