ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនបុរសម្នាក់ តាមដីការករណីប្លន់

2017-07-15 16:03:56     146     ភ្នំព្រឹក ( ភ្នំពេញ)

ភ្នំពេញ ៖ កំលាំងនគរបាលស្ទឹងមានជ័យ ដឹកនាំដោយលោក មៅ សាវឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យ កាលពីវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្សយ័១នាក់ ឈ្មោះញឹល សីហា (ហ)ចែត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនចំនុចផ្លូវលំ ភូមិព្រែកទាល់ សង្កត់ស្ទឹងមានជ័យ តាមដីការ បង្គាប់អោយចាប់លេខ៧៨៣.ដ.ដ.ច.ន ចុះថ្ងៃទី២៧ខែតុលាឆ្នាំ២០១៦ ចេញដោយលោក ថ្លាង ផាណែត ចៅក្រមជុំនំជុំរះសាលាដំបូង រាជធានីភ្នំពេញ បច្ចុប្បន្នជនសង្ស័យកំពុងចាត់ការបន្ត តាមនិតិវិធីច្បាប់ ៕ ដោយ ភ្នំព្រឹក