ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

ស្ត្រី​ម្នាក់​ជា​ចោរ​កម្ម​ បាន​ចូល​ទៅក្នុងបុរី (BS) ដើម្បីធ្វើ​សកម្មភាព​..

5 days ago     84     ទុយ​ ហ៊ួត​

ខេត្ត​ព្រះសីហនុ​៖ បាន​ឲ្យដឹង​ថាកាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១:នាទី​ រំលងអាធ្រាត្រ នៅបុរី (BS)ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មាន​អំពេី​ចោរ​កម្ម​ មួយ​កេីត​ឡេី​ង​ បណ្តាល​ឲ្យ​បាត់​ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៦ ពណ៌ខ្មៅ លេខតួ និងលេខម៉ាសុីន ៩៦៦៣០១៥ គ្មានស្លាកលេខ​ ដែលម្ចាស់​បាន​ទុក​ក្នុង​ផ្ទះ​ទុក​សោរ​ជាប់​ម៉ូតូ​ រីឯម្ចាស់​ម៉ូតូ​ឈ្មោះ​ សួន សុខលីម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

លោក​ ស៊ុត​ សំអុន​ បាន​បញ្ជាក់​ថា​ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​រាយការណ៍​ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុកដាក់​ លុះដល់វេលាម៉ោង១១​ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌ​ បាន​រក​ឃើញ​និង​ឃាត់​ខ្លួន​​មុខ​សញ្ញា​នៅ​ពេល​យក​ម៉ូតូ​មក​ដាក់​បញ្ចាំ​ ពេលនោះ​សមត្ថកិច្ច​បានមកទាន់ពេលវេលា​នៅ​តំបន់​ភូមិ​ថ្មី​ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ​។

ជនសង្ស័យឈ្មោះ វ៉ាន់ ពេជ្រ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ និង​ចាប់​យកបានម៉ូតូមកវិញ ជាផល​នៃអំពេីលួចមួយគ្រឿង ករណីនេះកម្លាំងជំនាញ កំពុងបន្តនិតិវិធីច្បាប់រីឯជនសង្ស័យសមត្ថកិច្ច​បានបញ្ជូនទៅសាលាដំបូងខេត្ត។