ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

កូនស្រីពៅ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រគល់​ផ្ទះ​​ចំនួន​០៤ខ្នង ដល់​ជនទុរគត​ ​ចាស់​ជរា​គ្មាន​ទីពឹង​នៅ​ខេត្ត​កំពត...

2017-07-15 21:37:58     196     ហង្ស សុភាព (កំពត/កែប)

ខេត្តកំពត៖ នៅ​ព្រឹក​ថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ​២០១៧នេះ លោកជំទាវ ​ហ៊ុន ​ម៉ាលី កូនស្រីពៅ​សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​ដឹក​នាំ​ក្រុម​ការ​ងារកម្មវិធីផ្ទះទេវតាចុះមកប្រគល់​ផ្ទះទេវតា​ចំនួន​០៤ខ្នងជាបន្តទៀតជូនដល់​ទុរគត​ជន​ ជនចាស់​ជរាគ្មាន​ទីពឹង​នៅលើទឹកដីខេត្តកំពត។

១.ផ្ទះលេខ២០៨ ប្រគល់ជូន លោកយាយ ដួង ចន អាយុ៧៧ឆ្នាំ រស់នៅភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ជាអំណោយរបស់ ឯកឧត្តម ហេង ស៊ីនឿន និងលោកជំទាវ មាស ផល្លីន ព្រមទាំងបុត្រ។

២.ផ្ទះលេខ២០៧ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអ្នកផ្តល់ដីសម្រាប់សាងសង់ ប្រគល់ជូន លោកយាយ លឹម គឹមអេង អាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃសំណាង ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត ជាអំណោយរបស់ លោកឧកញ៉ា ង៉ូវ សារិន និងលោកជំទាវ ហាងលក់មាស គួង ហុង។

៣.ផ្ទះលេខ១៩៨ ប្រគល់ជូន លោកយាយ គាំ រិន អាយុ៦៥ឆ្នាំ រស់នៅភូមិឈ្លីតក្រោម ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត ជាអំណោយរបស់ របស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប។

៤.ផ្ទះលេខ២០៩ ប្រគល់ជូន អ៊ុំប្រុស នាក់ សាវឿន អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត ជាជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។

សូមបញ្ជាក់ថា៖ ទុរគតជនដែលទទួលបានផ្ទះនីមួយៗ ក្រោយពីទទួលបានផ្ទះហើយនោះ ក៏ទទួលបានអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានជាសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ថ្នាំពេទ្យ និងថវិកាមួយចំនួនធំ។

ក្នុង​ឱកាស​នោះដែរមានប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរកម្មវិធីផ្ទះទេវតា ក៏បានទទួលអំណោយ ពីសម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិតផងដែរ រួមមានសម្ភារសិក្សា ទឹកដោះកូនក្មេង នំកញ្ចប់ រទេះរុញសម្រាប់​ជន​ពិការ ចំនួន០៦គ្រឿងជូនជនពិការ​ និងថវិកាមួយចំនួនផងដែរ។ ដោយ៖(ហង្ស​ សុភាព​)