ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

កា​ភ្ញាក់ផ្អើលមួយ​ក្រុងស្វាយរៀង ស្លាប់២នាក់និង​រងរបួស​ធ្ងន់ធ្ងរ​ម្នាក់​...(មាន​វីដេអូ​)

2017-07-15 22:23:22     398     ពៅ វីរៈ(ស្វាយរៀង)

ខេត្តស្វាយរៀង៖ រថយន្តកាំរីហើមបុករះតូបមុខផ្ទះប្រជាពរដ្ឋ៤ខ្នងបណ្តាលអោយស្លាប់មនុស្ស២នាក់និងរងរបួសធ្ងន់ម្នាក់ធ្វើឲ្យខូចខាតរបស់បរមួយចំនួនធំ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២:៤៥នាទី រសៀលថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៧ត្រង់ចំណុចភូមិពោធិហោ សង្កាត់ពោធិហោ ក្រុងស្វាយរៀង។

តាមប្រភពពីប្រជាពលរដ្ឋមុនពេលកើតហេតុបានឲ្យដឹងថា៖មានរថយន្តកាំរីហើមមួយគ្រឿងបើកបរពីលិចទៅកើតយ៉ាងលឿល(ដូចផ្តាច់ប្រលឹង)មកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េចង្កូតចូលទៅបុករះតូបមុខផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ស្លាប់កុម៉ារី១នាក់ភ្លាមៗ នៅហ្នឹងកន្លែង និង រងរបួស២ម្នាក់យ៉ាងធ្ងនធ្ងតែអកុសល្យបញ្ជួនទៅវៀតណាមដល់ពាក់កណ្តាលផ្លូវស្លាប់កុមារីម្នាក់ទៀត។

ប្រភពបានបន្តថាក្រោយកើតហេតុជនបង្កបានចុះរត់គេចខ្លួនតែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋចាប់បានភ្លាមៗចំនួន៣នាក់និងរង់រួចម្នាក់ បើតាមសមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបររថយន្តពាក់ស្លាកលេខភ្នំពេញ(2D-1607)ពណ៍សំបកឪឡឹកមានឈ្មោះ ញ៉ែម វណ្តេតភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកញ្ឆែតឃុំស្វាយរំពារស្រុកស្វាយទាបខេត្តស្វាយរៀងនិងអ្នករួមដំណើរ៣នាក់។

សមត្ថកិច្ចបានបន្តថាកុមារីដែលបានស្លាប់បាត់បង់ជីវិតទាំង២នាក់នោះ

ទី១.មានឈ្មោះ ហុយ ស្រីកា(ទីងណយ) អាយុ ៥ ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។

ទី២.មានឈ្មោះ សោភ័ណ្ឌ ចាន់សម្ភស អាយុ៦ឆ្នាំ ។

ទី៣.ឈ្មោះ ចាន់ រតនា(ហៅងោល )ភេទស្រី អាយុ៤២ឆ្នាំ បានរងរបួសធ្ងន់បាក់ភ្លៅបែកក្បាលបញ្ជួនទៅវៀតណាម។

ចំណែករថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ រីឯសាកសព សមត្ថកិច្ចប្រគាល់ឲ្យបងប្អូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ដោយ៖(សោម សុនឌីណេស្វាយរៀង)