ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

អាជ្ញាធរ​មូលដ្ឋាន​សម្រួល​បាន៧ចំណុច​ជូន​ដល់​ពលរដ្ឋ (មានវីដេអូ)

2017-07-16 09:24:35     134     ឥទ្ធីពល (បាត់ដំបង)

ខេត្តបាត់ដំបង ៖ យោងតាម​របាយការណ៍ របស់​កម្លាំង​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា ស្តីពី​ដំណោះស្រាយ​រវាង​អជ្ញាធរ​ ជាមួយ​ប្រជាកសិករ​ លើ​បញ្ហា​កសិផល​ ពោត​ ដំឡូង​ ជា​លទ្ធផល​មានការ​ព្រមព្រៀង​ចំនួន​ប្រាំពីរ​ចំណុច ៖

ទី១.សៃ​ឡូ​ត្រូវ​បិទ​តំលៃ​ពោត​ទាំង​ស្ងួត​នឹង​តំលៃ​ទិញ​ម៉ៅ , ទី២.សុំ​អោ​យំ​លៃ​ឡើង​នឹង​ចុះ​ទៅតាម​ហាងឆេង​ទីផ្សា​របស់​ថៃ , ទី៣.ខិតខំ​រក​វិធី​យ៉ាង​ឆាប់​លើ​សំណូមពរ​ប្រ/រដ្ឋ​ដែល​ស្នើអោយ​មាន​ឡាន​ថៃ​តូចធំ​ចូល​ទិញ​ដល់​ចំការ , ទី៤.ប​ញ្ហ​ជញ្ជីង​តាម​សៃ​ឡូ សាលាស្រុក​នឹង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​ត្រួតពិនិត្យ ។

ទី៥.បញ្ហា​តំលៃ​ផាស៊ី​បេន​សាលាស្រុក ​នឹង​ព្យាយាម​សម្របសម្រួល​ទៅខាង​ក្រុមហ៊ុន , ទី៦.លើ​បញ្ហា​តំលៃ​នៅ​ថៃ អជ្ញាធ​ម៌​នឹង​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ​បន្ថែមទៀត , ទី៧.គ្រប់​បញ្ហា​ទាំងអស់​ខាងលើ​អជ្ញាធ​ម៌​សន្យាថា​ នឹង​ដោះស្រាយ​អោយបាន​ឆាប់​បំផុត។

ការសម្របសម្រួល​លើ​បញ្ហា​ទាំងនោះ​ ត្រូវបាន​បញ្ចប់​ នៅវេលា​ម៉ោង១២.៣០នាទី ​ថ្ងៃទី១៥ កក្កដា ២០១៧ ប្រកបដោយ​ភាពកក់ក្តៅ និង​ល្អប្រសើរ​ដល់​ពួក​ប្រជាកសិករ​ទាំងនោះ ទទួលយក​ដោយ​ភាព​ពេញចិត្ត​គ្រប់គ្នា ៕ ដោយ-ឥទ្ធិពល