ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

ក្មេងប្រហឺនប្រសស្រី២០នាក់ ត្រូវកម្លាំងនគរបាលក្រុង ឃាត់ខ្លួនដើម្បីធ្វើការណែនាំ

2017-07-16 16:48:45     214     ឥទ្ធីពល (បាត់ដំបង)

ខេត្តបាត់ដំបង ៖ កម្លាំង​អធិការនគរបាល នៃ​អធិការដ្ឋាន​ក្រុង​បាត់ដំបង បាន​ចុះ​ធ្វើ​កិច្ច​ប្រតិបត្តិ​ការរក្សាសន្តិសុខ​ក្នុង​មូលដ្ឋាន​និង​ឃាត់ខ្លួន​បាន​ក្រុម​ក្មេង​ទំនើង​ដែល​ចិត្ត​ដើរ​ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ​ក្នុងភូមិ-ឃុំជារឿយៗកន្លងមក​ចំនួន២០នាក់ ។

លោក​វរសេនីយ៍ទោ ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា យោងតាម​អនុសាសន៍​របស់​ឯកឧត្ដម ស្នងការ នគរបាល​ខេត្តបាត់ដំបង លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​រក្សា សន្តិសុខ​ក្នុង​មូលដ្ឋាន​និង​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង ដែលមាន​ស្រី​ប្រុស​ជា​បន្តបន្ទាប់ ចំនួន២០នាក់ នៅវេលា​ម៉ោង២.០០នាទី​ថ្ងៃទី១៦ កក្កដា ២០១៧ រំលង​អា​ធ្រា​ត្រ កំលាំង​របស់​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​បាត់ដំបង​ដែល​បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​តាម​ដងផ្លូវ​និង​គោលដៅសំខាន់ៗក្នុង​ក្រុង​បាត់ដំបង  ហើយ​បានធ្វើការ​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​ទាំងនោះ  ដែល​តែងតែ បង្ករ​ការរំខាន និង​ធ្វើការ​អុកឡុក​តាម​សួនច្បា​សាធារណៈ ក្នុង​ក្រុង​បាត់ដំបង និង​ឈានដល់​ឃាត់​បាន​ចំនួន ២០នាក់ ស្រី  ៦នាក់​ម៉ូតូ ចំនួន១០គ្រឿង ដើម្បី​ធ្វើការ​ណែនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង  ។

ក្រោយពី​ស្តាប់​ចម្លើយសារភាព​រួចមក​សមត្ថ​កិ​ច​ជំនាញ​បានធ្វើ​តេស្ត​ទឹកនោម​ត្រូវបាន រកឃើញ​សារធាតុ​ញៀន​ដែល​ខាង​ជំនាញ​រកឃើញ​អ្នកប្រើប្រាស់​សារធាតុ​ញៀន​មាន​លទ្ធផល​ខាងក្រោម ៖ វិជ្ជមាន(មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម) ចំនួន១២នាក់ ស្រី០៤នាក់ និង​អវិជ្ជមាន០៨នាក់ ស្រី០២នាក់ ។

 លោក​អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ដែល​ខាង​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​ទឹកនោម​ដែលមាន​វិជ្ជមាន​ត្រូវ​កម្លាំង​ជំនាញ​បញ្ជូនបន្ត​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់​និង​ក្រុម​ក្មេង​ដែល​ធ្វើតេស្ត​ទឹកនោម​អវិជ្ជមាន​ត្រូវ​កម្លាំង​នគរបាល​ក្រុង​ឲ្យ​ធ្វើ​កិច្ចសន្យា​និង​ប្រគល់​ឲ្យ​ទៅខាង​អ​ណា​ព្យ​បាល​ទទួលយក​ត្រឡប់​ទៅ​គេហដ្ឋានរៀងៗខ្លួន​វិញ ៕ ដោយ-ឥទ្ធិពល