ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

ករណី​ដល់​សាហាវ​មួយ​កើតឡើង​ ក្នុង​មួយ​ពពេច​ភ្នែក​សោះ​ ធ្វើ​ឲ្យ​ស្លាប់នៅនិង​កន្លែង​...(មាន​វីដេអូ​)

2017-07-16 20:57:42     423     VD7 News

ក្រុងតាខ្មៅ៖ លើផ្លូវជាតិលេខ២១មាន ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍(រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់០១នាក់ និងរបួសធ្ងន់០១នាក់)ករណីខាងលើនេះកើតហេតុវេលាម៉ោង១៧:៤០នាទីត្រង់ចំណុចខាងមុខផ្ទះលោក ណាង​ សុខឈីង​ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ​២០១៧។

បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក

HONDA DREAM.C125(ស៊េរីឆ្នាំ២០១៧) ពណ៌​ខ្មៅ​គ្មានផ្លាកលេខ(ពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់)អ្នកបើកបរម៉ូតូ​ឈ្មោះ ឡាច ឡា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ភូមិព្រែកថ្មី សង្កាត់​ព្រែកថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ បានរងរបួសធ្ងន់ត្រូវបានបងប្អូនដឹកបញ្ជូនទៅមន្ទីរពេទ្យដោយខ្លួនឯង កាបើកបរ​ក្នុង​ទិសដៅ​ពីជើងទៅត្បូង

ក៏បានបុកជាមួយម៉ូតមួយគ្រឿងទៀត ម៉ាក HONDA DREAM.C110 (ស៊េរីឆ្នាំ២០១២) ពណ៌ខ្មៅ ពាក់ផ្លាកលេខ (ភ្នំពេញ1BE-3021)ពាក់មួកសុវត្ថិភាព និងមានកញ្ចក់អ្នកបើកបរ​ឈ្មោះ ង៉ែត សុខហាក់ ភេទប្រុស​ អាយុ​២៧ឆ្នាំរស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស់ ខេត្តតាកែវ បណ្ដាលឲ្យស្លាប់នៅកន្លែង​កើតហេតុ​ហើយ​ត្រូវបានក្រុមគ្រួសារមកទទួលយកសាកសពទៅធ្វើបុណ្យរាមប្រពៃណី រីឯអ្នកស្លាប់បើកបរម៉ូតូក្នុងទិសដៅពីត្បូងមកជើង។

មូលហេតុមកពីអ្នកបើកបរ​ម៉ូតូ

HONDA DREAM.C125 សេរីឆ្នាំ២០១៧ គ្មានផ្លាកលេខបើកបររំលោភចូលចំណែកផ្លូរបស់ភាគីខាងម៉ូតូHONDA DREAM.C110 សេរីឆ្នាំ២០១២ពាក់ផ្លាកលេខ(ភ្នំពេញ1BE-3021)។