ថ្ងៃសៅរ៍ ទី ២៥ ខែវិច្ឆិកា ២០១៧

ខ្មាន់កាំភ្លើង​បាញ់សម្លាប់​បុរស​ម្នាក់​ទាំង​ក្បាល​ព្រលប់ (មានវីដេអូ)

2017-07-17 09:44:22     235     រី ភារទ្ធ (កំពង់ឆ្នាំង)

ខេត្តកំពង់ឆ្នាំង ៖ មាន​ហេតុការណ៍​ឃាតកម្ម ​គួរអោយភ្ញាក់ផ្អើល​មួយ កើតឡើង ​នៅវេលា​ម៉ោង ៧និង២០នាទី​យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ដោយ​បុរស​ម្នាក់ ​ត្រូវបាន​ខ្មាន់កាំភ្លើង មិន​ស្គាល់ អត្តសញ្ញាណ​បាញ់សម្លាប់ ​រួច​អូស​ទម្លាក់​ផ្លូវ ។

ហេតុការណ៍​នេះ ​បានកើត​ឡើង ​នៅ​ចំណុច​ផ្លូវ​អា​លុង​ ចូលទៅ​គោក​ស្តៅ ស្ថិតក្នុង​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្រោយ​មានការ​ភ្ញាក់ផ្អើល ​សមត្ថ​កិច្ច​បាន​ចុះទៅពិនិត្យ នៅ​កន្លែង​កើត​កើតហេតុ ហើយ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ ដែល​ស្លាប់បាត់​បង់ជីវិត​នៅឡើយ​ទេ ។

បច្ចុប្បន្ន​សមត្ថកិច្ច​ កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា​ជនដៃដល់ ​ដើម្បី​យកមក​ផ្តន្ទាទោស ​តាមផ្លូវ​ច្បាប់ ៕  ដោយ  រី ភា​រិ​ទ្ធិ