ថ្ងៃសៅរ៍ ទី ២៥ ខែវិច្ឆិកា ២០១៧

សង្ស័យ​ស្រវឹង​ទាំង​ម្ចាស់ ស្រវឹង​ទាំង​ឡាន ឃើញ​អូន​ស្អាត​បានមក​បុក​អូន

2017-07-17 10:57:24     173     ភ្នំព្រឹក ( ភ្នំពេញ)

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១ និង៣០នាទី​យប់ ទី១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​មុខ​ក្រុមហ៊ុន​បំពង់​ទីប​ជ័រ ខេ​អេស​ភី ក្នុង​សង្កាត់​ទឹកល្អក់២ ខណ្ឌទួលគោគ។ រថយន្ត​ព្រូស​បើក​លឿន​ពេក ជ្រុល​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​វៀច​ចេញ១ផ្ទាំង ហើយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ច្រ​ង៉ាង សំណាងល្អ​អ្នក​ក្នុង​រថយន្ត​របួសស្រាល។

មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-2563 បើកបរ​តាម​បណ្តោយ​ផ្លូវ២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពេញទំហឹង បណ្តាល​ឲ្យ​របូត​ចេញ​កង់ ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារជើង​ច្រ​ង៉ាង សំណាងល្អ​ម្ចាស់​រងរបួស​ស្រាល ភ្លាមៗនោះ​ម្ចាស់​រថយន្ត​បង្ក និង​មិត្តភក្តិ​បាន​ឡើង​ជិះ​ម៉ូតូ​កង់​បី​គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ  ៕ ដោយ ៖ ភ្នំព្រឹក