ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

គេសង្ស័យក្រុមហ៊ុនមួយជីកយកអាចមដីព្រៃលិចទឹកតំបន់បីដែលច្បាប់ហាមឃាត់អត់ច្បាប់់(មានវីដេ​)

3 days ago     287     រី ភារទ្ធ (កំពង់ឆ្នាំង)

ខេត្តកំពង់ឆ្នាំង៖ ផ្លូវលេខ៥២ជាប់់ផ្លូវជាតិលេខ៥ពីពន្លៃទៅឆ្នុកទ្រូ មានចម្ងាយ៨គីឡូម៉ែត​ មន្ទីសាធារណះការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ជួសជុលផ្លូវកំពស់ ៤ម៉ែតជាង​ ឋិតនៅភូមិឆ្នុកទ្រូ ឃំុឆ្នុកទ្រូ ស្រុក​បរិបូណ៍ ខេត្តកំពង់ឆ្នាំង មិនទាន់រូចផងនោះមានក្រុមហ៊ុនឯកជនមួយ បានយកគ្រឿងចក្រ ជីកយកអាចដី ព្រៃលិចទឹសតំបន់៣ ដែលច្បាប់ហាមឃាត់ លក់អោយប្រជាពលរដ្ឋក្នុង១ឡានប្រាំមឺុនរៀល ។

ពំុទាន់ឃើញមន្រ្តីឫជំនាញណាមួយធ្វើការហាមឃាត់ឡើយ​ សេចក្តីរាយករណ៍ពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាប់ថា ក្រុមហ៊ុនឯកជនកំពង់បំផ្លាញព្រៃលិចទឹកតាមចិញ្ចើមផ្លូវ ដែលគមនាគមន៍កំពង់ជួសជុលអោយផុតទឹក ដើម្បីយកអាចដី ដែលជាហេតុធ្វើអោយខូចផ្លូវ ពីព្រោះព្រៃលិចទឹកតាមចិញ្ចើមផ្លូវជារនាំងបាំងទឹករលកមិនអោយច្រោះដីផ្លូវ ។

ប្រភពបានបន្តទៀតថា កាចាក់ដីតាមចិញ្ចើមផ្លូវ មានប្រជាពលរដ្ឋមកពីផ្ទះបណ្តែតទឹក មិនមែនជាអាជីវកលក់ដូរនៅផ្សារមាត់ទឹកជើងកំពង់ឆ្នុកទ្រូនោះទេ មានអ្នកខ្លះចាក់ដី ពីរ កន្លែងក្នុងមួយគ្រួសារ ពាក់ព័ន្ធករណីខាងលើនេះលោក យូ គឹមលី នាយសង្កាត់រដ្ឋបាលជលផល ស្រុកបរិបូណ៍ ទើបនិងឡើងថ្មី លោក តាត់ សីហាក់ នាយផ្នែករដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំងលោក ប្រាក់ លៀងហួរ រងខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សោម ភារុណ នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងលោក ឃួន សៅរ៍រំុ អភិបាលស្រុក បរិបូណ៍ទូរស័ព្ទទំនាក់ទំនងមិនបានទេនៅថ្ងៃនេះលោក សាំង ស៊ន មេឃំុ ឆ្នុកទ្រូទើបនិងឡើងថ្មីបានប្រាប់ភ្នាក់ងារVD7 កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ប្រជាពលរដ្ឋសុំចាក់ដីតាមចិញ្ចើមផ្លូវ៕ ដោយ៖(រី ភារិទ្ធិ)