ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

ព្រះអើយ.!ការថ្វី​ប្រហែស​បណ្តាលឲ្យស្លាប់ ក្នុង​មួយ​ពពេច​ភ្នែក​...(មាន​វីដេអូ​)

2017-07-17 23:38:35     325     VD7 News

ខេត្តកណ្តាល៖ បុរសម្នាក់ភ្លាត់ស្នៀតរាយលួសឆក់កណ្តុរបណ្តាលឲ្យស្លាប់ខ្លួនឯងករណីឆក់កណ្តុរបណ្តាលអោយឆក់ស្លាប់ខ្លួនឯងកើតហតុថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៥:០០នាទីទៀបភ្លឺ នៅចំណុចដីចំការពោត របស់ឈ្មោះ អេង ចាន់ថា ជនរងគ្រោះស្ថិត ភូមិព្រែកតាដួង ឃំុព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះដែលឆក់ស្លាប់មានឈ្មោះ អេង ចាន់ថា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិឃុំ កើតហេតុ វត្ថុតាងរួមមានអាគុយ៧០អំពែចំនួន០១ ម៉ាក SAKURA នឹងខ្សែលួសមួយចំនួន និងដំុអាំងវិុចទ័រ ចំនួនមួយគ្រឿង សភាពរឿងហេតុ តាមការឆ្លេីយបំភ្លឺរបស់ឈ្មោះ ហុង ខន អ្នកទៅជួយសង្រ្គោះជនរងគ្រោះបានអោយដឹងថា៖ នៅវេលាម៉ោង៥:០០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ គាត់បានកំពង់ឆក់កណ្តុរការពារមិនអោយកណ្តុរចូលសុីពោតរបស់ខ្លួន នៅខាងកេីត ដីចំការពោតរបស់ឈ្មោះ អេង ចាន់ថា (ជនរងគ្រោះ) រួចខ្លួនបានបិតឧបករណ៍ឆក់ រួចដេីររេីសកណ្តុរ តាមខ្សែលួសពេលនោះបានឃេីញ ភ្លេីងហ្វា ចាំងឡេីងលេីត្រឹមចុងពោត ក៏ស្ទុះទៅមេីលឃេីញឈ្មោះ អេង ចាន់ថា ដួលផ្កាប់មុខលេីខ្សែលួស ហេីយខ្លួនក៏យកឫស្សី រុញខ្សែលួសចេញពីជនរងគ្រោះក៏ឃេីញនៅមានចរន្តភ្លេីង ហេីយរត់មកដោះក្រចាប់អាគុយចេញនៅរោងរបស់គាត់ រួចទៅធ្វេីចលនាដង្ហេីមអោយជនរងគ្រោះ តែជនរងគ្រោះមិនមានដង្ហេីម បានស្លាប់បាត់ទៅហេីយ រួចក៏ជិះម៉ូតូទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ អោយបានដឹង នឹងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ។

ក្រោយពីបានទទួលព័ត៌មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជារពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ នឹងក្រុមគ្រួសារសព ដេីម្បីពិនិត្យកន្លែងកេីតហេតុ នឹងធ្វើីការពិនិត្យសាកសពជនរងគ្រោះ ឃើញថានៅលេីជេីងខាងឆ្វេងពីក្រោមជង្គង់ដល់ភ្លៅមានស្នាមឆេះខ្លោចខ្មៅប្រវែង ២០ស.ម ទំហំប៉ុនខ្សែលួស នៅលេីប្រអប់ ជេីងខាងឆ្វេង មានស្នាមឆេះខ្លោចខ្មៅទំហំ ប៉ុនខ្សែលួស ប្រវែង០៨ស.ម នៅម្រាមដៃខាងស្តាំ ផ្នែកខាងក្នុងម្រាមដៃមានស្នាមឆេះខ្លោចខ្មៅទំហំប៉ុនខ្សែលួស ចំនួន៣ម្រាមដៃ។

ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណី ឃាតកម្មទ្បើយ គឺពិតជាត្រូវបានខ្សែលួស បំន្លែងពីចរន្តភ្លើងអាគុយបណ្តាលអោយឆក់ខ្លួនឯងប្រាកដមែន ក្រោយការពិនិត្យ រួចសមត្ថកិច្ចបាន ប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយ៖​(ហង្ស​ សុភាព​)