ថ្ងៃចន្ទ ទី ១៨ ខែធ្នូ ២០១៧

កំពុង​ពេញ​ស្រលាញ់​...ហេតុអ្វី​ក៏កូន​លា​ម្ដាយ​គ្មានថ្ងៃវិលវិញ..???

2017-08-12 22:34:02     946     VD7 News

ខេត្តតាកែវ៖ ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់បានលង់ទឹកស្លាប់គួអោយអាសូខណៈឪពុក ម្តាយខ្វះការប្រុងប្រយ័ត្នដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៧ វេលាម៉ោង ៧ និង ៤០ នាទី ព្រឹក ស្ថិតក្នុងភូមិ ជ័យជោគ ឃុំ ជ័យជោគ ស្រុក បូរីជលសារ ខេត្ត តាកែវ ។

យោងតាមរបាយការណ៍របស់សមត្ថិកិច្ចជំនាញស្រុកបូរីជលសារ បានអោយដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់នេះមានឈ្មោះ ទីន ភេទ ប្រុស អាយុ ២ ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ហើយក្នុងករណីលង់ទឹកស្លាប់នេះគឺបណ្តាលមកពីឪពុក ម្តាយខ្វះការប្រុងប្រយ័ត្ន ។ បច្ចុប្បសពកុមាររងគ្រោះខាងលើត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ (ដោយ៖ បណ្ឌិត សុខន)